សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

បុរសម្នាក់ជិះម៉ូតូកាត់មុខក្រសួងធម្មការ និងសាសនា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងកំពុងដំណើរការធ្វើច្បាប់សាសនាឈានដល់ការគ្រប់គ្រងសកម្មភាពអ្នកកាន់បារមី

ក្រសួងធម្មការ និងសាសនាកំពុងប្រមូលធាតុចូលពីប្រភពផ្សេងៗ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងអ្នកប្រតិបត្តិជំនឿសាសនានានា ហើយឈាន​ដល់ការគ្រប់គ្រងសកម្មភាពរបស់អ្នកកាន់បារមីផងដែរ។
កូដករកំពុងលើកបដាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទនិងគោរពច្បាប់ការងារ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សង្គមស៊ីវិលគ្រោងនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយកូដករណាហ្គាវើលដ៍ បើសិននៅតែគ្មានដំណោះស្រាយ

សង្គមស៊ីវិលនិងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងារ ប្រមាណ៤០ស្ថាប័នទទូច​ឱ្យ​អាជ្ញាធររដ្ឋ កុំជ្រៀតជ្រែកវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេគ្រោងនឹង​ចូលរួម​ធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយក្រុមកូដករ ប្រសិនបើនៅតែគ្មានដំណោះស្រាយឆាប់ៗនេះ។
កម្មកររោងចក្រកាត់ដេរកំពុងទិញម្ហូបសម្រាប់អាហារថ្ងៃត្រង់នៅខាងមុខរោងចក្រមួយនៅជាយរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តគោលនយោបាយប្រាក់សោធនសម្រាប់វិស័យឯកជន

រដ្ឋាភិបាលបានប្រកាសពីការចាប់ផ្ដើមដំណើរការលើប្រព័ន្ធសន្តិសុខសង្គមប្រាក់សោធន ដែលអាចផ្ដល់អត្ថប្រយោជនដល់និយោជិតក្នុងវិស័យឯកជននៅពេលចូលនិវត្តន៍ ហើយកម្មវិធីនេះបានទទួលការសាទរពីក្រុមអង្គការសង្គមស៊ីវិល និងកម្មករផងដែរ។
លោក រាជ សីម៉ា និងអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

តុលាការខេត្តកំពង់ឆ្នាំងផ្ដន្ទាទោសសកម្មជនដីធ្លីឱ្យជាប់ពន្ធនាគារ​២ឆ្នាំ

សាលាដំបូងខេត្ដកំពង់ឆ្នាំងនៅថ្ងៃទី៦ ខែកក្កដានេះបានផ្ដន្ទាទោសលោក រាជ សីម៉ា សកម្មជន​តវ៉ាដីធ្លីសហគមន៍ឡពាងឱ្យជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងបទ ប្រើហិង្សា​ដោយ​ចេតនាលើពលរដ្ឋម្នាក់ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច​ កាលពីឆ្នាំ២០២១។
ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចមិនឱ្យរថយន្ដចង្កូតស្ដាំកែចង្កូត

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនបានសម្រេចតាមការស្នើសុំរបស់ម្ចាស់រថយន្ដចង្កូតស្ដាំ​ដែល​បានតវ៉ាបិទផ្លូវកាលពីថ្ងៃអង្គារនៅចំណុចរង្វង់មូលកួរស្រូវថាសុំត្រឹមបង់ពន្ធតែសុំមិនកែ​ចង្កូត ប៉ុន្ដែលោកមិនអនុញ្ញាតឱ្យមានការនាំចូលរថយន្ដចង្កូតស្ដាំចាប់ពីថ្ងៃដែលគាត់មានប្រសាសន៍ គឺថ្ងៃទី៦ ខែកក្កដានេះតទៅ។
ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ម្ចាស់រថយន្ដចង្កូតស្ដាំបាននាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវសុំមិនកែចង្កូត

ម្ចាស់រថយន្ដចង្កូតស្ដាំប្រមាណជា៣០០នាក់បានប្រមូលផ្ដុំគ្នាបិទផ្លូវ​ត្រង់រង្វង់មូលកួរស្រូវក្នុងខណ្ឌដង្កោ ដើម្បីស្នើសុំដល់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយ​អន្ដរាគមន៍ ក្រោយពីក្រសួងសាធារណការនិងដឹកជញ្ជូនតម្រូវឲ្យពួកគាត់កែចង្កូត​ពីស្ដាំទៅ​ឆ្វេង​និងត្រូវបង់ពន្ធ ខណៈពួកគាត់សុំមិនកែចង្កូត។
អ្នកស្រី ផាវ ញើង ចូលរួមតវ៉ាក្បែរសាលាដំបូងខេត្តកោះកុងជាមួយពលរដ្ឋដែលមានទំនាស់ដីធ្លីអំឡុងខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ស្ដ្រីមេម៉ាយរងគ្រោះដីធ្លីដែលខំតស៊ូទាមទារដីរបស់ខ្លួនជិត២០ឆ្នាំ ត្រូវបានរងការចោទប្រកាន់ជាច្រើនករណី

កោះកុងត្រូវបានគេមើលឃើញថាជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗ​ដែលមានបញ្ហា​ទំនាស់ដីធ្លី​ច្រើនគរគោក។ ក្នុងនោះមានទំនាស់មួយចំនួនត្រូវបានដោះស្រាយរួចរាល់ ប៉ុន្ដែបញ្ហាមួយចំនួនទៀត មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
ប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិលេខ៤១ ក្បែរវិទ្យាល័យអង្គមេត្រី ខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ផ្លូវជាតិលេខ៤១រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យពន្លឿនការស្ថាបនាឡើងវិញ

ផ្លូវជាតិ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៤ដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិ​លេខ៤ទៅកាន់ខេត្ត​កំពត កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាក​ដល់ការធ្វើ​ដំណើរ។ ខណៈពលរដ្ឋ​ដែលរស់នៅតំបន់នោះ ទទូច​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសក្រសួង​សាធារណការ​​ពន្លឿន​ការ​ជួសជុល​រឺស្ថាបនាឱ្យបាន​ឆាប់​រហ័ស​​ប្រកប​ដោយ​គុណភាពខ្ពស់។
អ្នកប្រកបរបររកស៊ីតូចតាចតាមអនឡាញ កំពុងបំពេញពាក្យស្នើសុំដើម្បីចុះបញ្ជីមុខជំនួញរបស់ពួកគេនៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ស៊ើង និមល់

ម្ចាស់អាជីវកម្មតូចៗតាមអនឡាញប្រញាប់ប្រញាល់ចុះបញ្ជីនៅក្រសួងមុនថ្ងៃកំណត់មកដល់ព្រោះខ្លាចរងពិន័យ

ម្ចាស់អាជីវកម្មអនឡាញតូចៗរាប់រយនាក់បានប្រញាប់ប្រញាល់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដោយបារម្ភថាពួកគេនឹងប្រឈមមុខនឹងការផាកពិន័យ ប្រសិនបើពួកគេខកខានក្នុងបំពេញកិច្ចការនេះមុនថ្ងៃកំណត់មកដល់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម