សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

មន្ត្រីរដ្ឋាភិបាលជួបជុំគ្នានៅកន្លែងតុចុះឈ្មោះនៅឯរដ្ឋសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។ (ខេមបូចា / ព្រីង សំរាំង)

ធនាគារពិភពលោក ៖ ប្រាក់បៀវត្សរ៍បុគ្គលិករដ្ឋខ្ពស់មិនទាន់ធ្វើឱ្យលទ្ធផលប្រទេសប្រសើរឡើងនោះទេ

របាយការណ៍មួយ​ពីធនាគារ​ពិភព​លោក (World Bank )បានរកឃើញថា ការបង្កើនចំណាយរបស់រដ្ឋាភិបាល​ ដែល​ជំរុញ​មួយផ្នែក​ដោយ​ការដំឡើងប្រាក់បៀវត្សរ៍បុគ្គលិករដ្ឋ​ទូទៅ មិនបានផ្ដល់​គុណផល​ការងារ​​ប្រសើរ​ឡើង​នៅឡើយទេ ​នៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាល​គួរប្រើប្រាស់​ចំណាយសាធារណៈ​ទៅលើ​សេវាសង្គមកិច្ច​ឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បី​លើកកម្ពស់​គុណផល​នៅក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល ។​
លោកព្រឹទ្ធាចារ្យ ឯ យិន លេងចាប៉ីដងវែងនៅឯផ្ទះរបស់គាត់ក្នុងខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ម៉ិច ជូឡាយ

សិល្បករចាប៉ីដងវែងមួយចំនួនត្អូញត្អែរពីទីផ្សារធ្លាក់ចុះទោះបីជាកូវីដ១៩ធូរស្បើយ

សិល្បករចាប៉ីដងវែងដែលមានវ័យចាស់ៗនិងពិការភាពមួយចំនួនបានត្អូញត្អែរថា អាជីព​ចាប៉ីដងវែងរបស់ពួកគាត់បានជួបនឹងបញ្ហាមួយចំនួនដែលបណ្តាលឱ្យខ្វះខាតថវិកាក្នុងការ​ចំណាយក្នុងគ្រួសារនិងព្យាបាល​ជំងឺ ទោះបីជាបញ្ហាកូវីដ១៩បានធូរស្បើយក៏ដោយ។
ឈើដែលក្រុមជនល្មើសកាប់បំរុងដឹកចេញពីតំបន់ព្រៃឡង់ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ រូបថតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីអាចជួយ​បង្រ្កាប​បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់

ប្រជាសហគមន៍ព្រៃឡង់មិនសង្ឃឹមលើមេឃុំជាប់ឆ្នោតថ្មីក្នុងការជួយបង្រ្កាបបទល្មើស​ព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈប្រជាពលរដ្ឋមូលដ្ឋានរកឃើញថាព្រៃឡង់​កំពុង​រងការកាប់​បំផ្លាញ​យ៉ាងអាណាធិបតេយ្យពីសំណាក់ជនល្មើស​។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលនិងក្រុមគ្រួសារជនជាប់ចោទខកចិត្តចំពោះការផ្តន្ទាទោស កញ្ញា សេង ធារី និងសកម្មជននយោបាយ

អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារសកម្មជននយោបាយមិនពេញចិត្តចំពោះការផ្តន្ទាទោស​របស់សាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់បក្ស​ប្រឆាំងផ្សេងទៀតនៅថ្ងៃអង្គារនេះ ហើយពួកគេបានស្នើឱ្យមានការដោះលែងអ្នកទាំងអស់​នោះ​ជា​បន្ទាន់។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប៉ូលិសចាប់ខ្លួន កញ្ញា សេង ធារី បន្ទាប់ពីតុលាការប្រកាស​ផ្តន្ទាទោស

សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួន កញ្ញា សេង ធារី ជាមេធាវី​និងជា​សកម្មជនសិទ្ធិមនុស្ស សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារចំនួន៦ឆ្នាំពីបទ«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ​ជុំវិញ​​គម្រោង​វិលត្រឡប់មក​ស្រុក​ខ្មែរមិនបានសម្រេចរបស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
និស្សិតស្រីឆ្នាំទី៣ម្នាក់នៃសកលវិទ្យាល័យឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ កំពុងរៀនតាមអនឡាញ។ រូបថតនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សាលារៀនមួយចំនួននៅតែបន្តការសិក្សាតាមអនឡាញ ខណៈជំងឺកូវីដ-១៩​មិនមានអ្នកឆ្លងជាច្រើនសប្តាហ៍

អាណាព្យាបាលសិស្សនិងនិស្សិតបានលើកឡើងថាពេលនេះជំងឺកូវីដ១៩នៅក្នុងប្រទេសបានធូរស្រាលហើយ ដូច្នេះគួរតែឱ្យសិស្សអាចរៀនផ្ទាល់ជាជាងការរៀនតាមអនឡាញដែលធ្វើឱ្យ​គុណភាពនៃការសិក្សាបានធ្លាក់ចុះ។

បក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ ខណៈបក្សមួយចំនួនទៀត​ទទួលស្គាល់

គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់​ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញ​សេចក្ដី​ថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ពលរដ្ឋជាង៧លាននាក់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈបក្សនយោបាយរង់ចាំលទ្ធផលពី គ.ជ.ប

ប្រជាពលរដ្ឋ​ជាង​៧លាននាក់បាន​ចេញទៅបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ នៅថ្ងៃអាទិត្យទី​៥ ខែមិថុនា ឆ្នាំ​២០២២​ ក្នុង​ចំណោម​អ្នកមាន​ឈ្មោះបោះឆ្នោត​សរុបជាង​៩លាន​នាក់ ខណៈបក្សនយោបាយនីមួយៗកំពុង​រង់ចាំ​លទ្ធផលពី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។
អាជ្ញាធរកំពុងរៀបចំដុតបំផ្លាញគ្រឿងធាតុញៀនខុសច្បាប់ ក្នុងឱកាសទិវាអន្តរជាតិប្រឆាំងការជួញដូរសារធាតុញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ខេមបូចា/ព្រីង សំរាំង

គណបក្សនយោបាយសន្យាលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងឱកាសឃោសនាបោះឆ្នោតឃុំ-សង្កាត់

នៅតំបន់មុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ផ្សេងទៀតដែលកំពុងប្រឈមនឹងការកើនឡើងចំនួនអ្នកប្រើប្រាស់ និងលក់ថ្នាំញៀន។ ដោយសារតែប្រជាពលរដ្ឋមើលឃើញពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាព សារនយោបាយជាច្រើនបានលើកឡើងពីការលុបបំបាត់ការជួញដូរគ្រឿងញៀន ដែលជាសារនយោបាយសំខាន់បំផុតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម