សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ពលរដ្ឋកំពុងឈរមុខសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ មុននឹងចូលស្ដាប់សាលដីកា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចផ្តន្ទាទោសពលរដ្ឋ៤រូបឱ្យជាប់ពន្ធនាគារ​ចំនួន២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ

សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំនៅថ្ងៃទី១៥ ខែកុម្ភៈ បានផ្តន្ទាទោសពលរដ្ឋត្បូងឃ្មុំ៤រូបដែលមាន​ជម្លោះ​​ដីធ្លី និងក្រុមហ៊ុនចិន Harmony Win Investment ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ប៉ុន្ដែ​ទោស​​នោះ​ព្យួរ នេះជាលើកទី២ហើយ​ដែល​សាលាឧទ្ធរណ៍បានសម្រេចក្រោយ​តុលាការ​កំពូល​​​បង្វែរសំណុំ​រឿង​​ឱ្យជំនុំជម្រះឡើងវិញ ខណៈពលរដ្ឋបានសម្ដែង​ការខកចិត្ដនឹង​សេចក្តី​សម្រេចនេះ។
លោក សុខ ឈឿក អាយុ៧០ឆ្នាំ ជាចៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ អ៊ួន ឈិន

ចៅសង្កាត់វត្តគរត្អូញត្អែរពីការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់មានភាពស្មុគស្មាញ

នៅតាមឃុំសង្កាត់ទូទាំងប្រទេសតែងតែទទួលបានកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍​ក្នុងមូលដ្ឋាន​តាម​រយៈថ្នាក់ជាតិជិត១៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែចៅសង្កាត់វត្តគរ ស្ថិតក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានលើកឡើងពីភាពស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់​កញ្ចប់ថវិកា​ថ្នាក់ជាតិ​នេះ​ទៅវិញ ដោយលោកអះអាងថាមានភាពតឹងតែង ធ្វើឱ្យ​រាំងស្ទះ​ដល់កិច្ចការ​អភិវឌ្ឍ​​មួយ​ចំនួន។
សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។
កុមារីម្នាក់កំពុងប្រើប្រាស់ទូរសព្ទដៃទំនើបក្នុងរាធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ឪពុកម្ដាយមានកូនអូទីហ្សឹមកំពុងជួបការលំបាកជាមួយនឹងឥទ្ធិពលនៃការប្រើប្រាស់ទូរសព្ទដៃ

អ្នកស្រី ស៊ន សុខឃៀង វ័យ ២៩ឆ្នាំ ជាអ្នកផលិតវីដេអូ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្នកស្រីមានការព្រួយបារម្ភ និងពិបាកចិត្តជាខ្លាំងនៅពេលកត់សម្គាល់ឃើញថាកូនប្រុសរបស់អ្នកស្រីមានការយឺតយ៉ាវក្នុងការចេះនិយាយ។ រហូតដល់អាយុបីឆ្នាំ កូនអ្នកស្រីពេលខ្លះនិយាយបានតែពាក្យ «ប៉ា» និង «ម៉ាក់» ក្នុងមួយថ្ងៃពេញ។ នៅពេលជួបប្រឹក្សាជាមួយអ្នកជំនាញ ទើបអ្នកស្រីដឹងថាកូនមានអូទីហ្សឹម។
សមាជិកគណបក្សប្រជាជនកម្ពុជាធ្វើយុទ្ធនាការនិងចែកចាយខិតបណ្ណបេក្ខភាពគណបក្សនៅក្នុងសហគមន៍ផ្លូវរថភ្លើង ដែលប្រឈមនឹងការបង្ខំឲ្យចាកចេញនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ស៊ន សារ៉ាត

គ្រួសារតាមផ្លូវរថភ្លើងនៅតែប្រឈមភាពមិនច្បាស់លាស់ ខណៈបេក្ខភាពក្រុមប្រឹក្សាសង្កាត់រក្សាភាពស្ងៀមស្ងាត់ជុំវិញដំណោះស្រាយ

អ្នកស្រី សេង ផា អាយុ ៦៣ឆ្នាំ មិនអាចអានអក្សរនៅលើខិតបណ្ណរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបិទលើជញ្ជាំងផ្ទះឈើរបស់អ្នកស្រីនោះទេ។ ប៉ុន្តែអ្នកស្រីស្គាល់បេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពក្រុមប្រឹក្សាសង្កាត់សរុប ៣៥នាក់ ក្នុងសង្កាត់បឹងកក់២។
អាងស្តុកទឹក អូរខៃដន របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាទីតាំងធ្លាប់បាក់ទំនប់បណ្តាលឱ្យជន់លិចផ្ទះសម្បែង និងស្រែចម្ការពលរដ្ឋ។ រូបថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ពលរដ្ឋក្រុងប៉ោយប៉ែតបារម្ភអំពីការលិចលង់ផ្ទះ ស្រែចម្ការ ដោយសារអាងស្តុកទឹករបស់ឧកញ៉ាម្នាក់

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានការព្រួយបាម្ភជាថ្មី​អំពីការ​លិចលង់​ផ្ទះសម្បែង ស្រែចម្ការ ដោយសារតែការស្តុកទឹកទុករបស់ក្រុមហ៊ុនអានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក ​អាន សមាជិកព្រឹទ្ធសភា ដែលមានទីតាំងស្ថិតក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុគ្គលិកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃចុះជួបពលករខ្មែរនៅខេត្តឈុនបុរីដើម្បីណែនាំឲ្យយល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការធ្វើការងារចំណាកស្រុក។ រូបភាពថតកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ដោយសង់ត្រាល់

ពលករខ្មែរនៅក្រៅប្រទេសជាច្រើននាក់មិនអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតឃុំសង្កាត់

ពលករចំណាកស្រុកនៅក្រៅប្រទេសប្រមាណជាង២លាននាក់នឹងមិនអាចមកចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ មិថុនា ខាងមុខនេះទេ ព្រោះពួកគេមិនមានលទ្ធភាពក្នុងការវិលត្រឡប់មកកាន់ប្រទេសវិញ ដើម្បីចុះឈ្មោះបោះឆ្នោត ឬមិនអាចដាក់ច្បាប់នៅកន្លែងធ្វើការបាន។
ស្ត្រីម្នាក់កំពុងលក់ម្ហូបនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុម័ត ហើយរំពឹងថានឹងជួយឱ្យអាហារតាមដងផ្លូវមានគុណភាពប្រសើរ

សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដែលរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះកំពុងតែដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខា ក្រោយពីរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តក្នុងខែឧសភានេះ។ អ្នកតស៊ូមតិដែលជំរុញឱ្យមានច្បាប់នេះ ថាជាសញ្ញាល្អមួយដែលអាចឱ្យម្ហូបអាហារលក់ដូរនៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
គ្រឿងចក្រក្រុមហ៊ុនឯកជនស្ដារបឹងពោធិ៍នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ផ្ដល់ដោយលោក ស្ងួន ញឿន

អាជ្ញាធរខេត្តកំពង់ឆ្នាំងបញ្ជាក់ថាបឹងពោធិ៍ជាបឹងរដ្ឋមិនអាចដាក់ទៅជាបឹងសហគមន៍

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអះអាងថាបឹងពោធិ៍ដែលស្ថិតក្នុងឃុំតាជេស ស្រុក​កំពង់ត្រឡាច មិន​បានប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនទេ ខណៈប្រជាពលរដ្ឋ​សហគមន៍​កំពុងស្នើទាមទារ​ដាក់បឹង​នោះជាបឹងអភិរក្សរបស់សហគមន៍ ហើយពួកគាត់​ព្រួយបារម្ភ​ក្រែង​អាជ្ញាធរលក់ឱ្យ​ក្រុមហ៊ុន​ឯកជន។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម