សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

អគារក្រសួងអប់រំនៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនថវិកាសម្រាប់សេវាកម្មសុខភាព អប់រំ និងសង្គម

ក្រុមការងារដែលតំណាងឱ្យ​អង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកាសម្រាប់​វិស័យអប់រំ សុខាភិបាល និងការគាំពារ​សង្គម​ នៅក្នុងការ​ឆ្លើយតបទៅនឹងថវិកា​ជាតិឆ្នាំ២០២៤ ដែល​ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។
អ្នកធ្វើដំណើរតាមម៉ូតូជិះកាត់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ប្រព័ន្ធយុត្តិធម៌ត្រូវបានរកឃើញថាជាមូលហេតុចម្បងនាំឱ្យអំពើពុករលួយនៅកម្ពុជាខ្ពស់ជាងគេក្នុងតំបន់

ប្រព័ន្ធយុត្តិធម៌ត្រូវបានរកឃើញថាជាប្រភពចម្បងនៃអំពើពុករលួយនៅកម្ពុជា ដោយវាបានបណ្តាលឱ្យប្រទេសនេះ ទទួលបានពិន្ទុទាបបំផុតនៅក្នុងតំបន់លើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ។
មន្ត្រីសុខាភិបាលសម្ភាសន៍ពលកករខ្មែរដែលត្រឡប់មកពីថៃដើម្បីស្វែងរកជំងឺរបេង កាលពីខែសីហា ឆ្នាំ២០២១។ រូបភាពផ្តលឲ្យ

ពលករខ្មែរជាង៣០០នាក់ រកឃើញផ្ទុកជំងឺរបេង ក្រោយត្រឡប់ពីប្រទេសថៃក្នុងបរិបទកូវីដ-១៩

ចាប់​តាំងពីខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បាន​ត្រួតពិនិត្យ​លើ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​ ១៥ ០៣៤​នាក់ ដើម្បីរក​មើល​ជំងឺ​របេង​។​ អង្គការ​អន្ត​ជាតិ​នេះ ថា​មាន​តែពល​ករ​ចំនួន​ ១ ៥១៩​​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​របេង និង​ថា​ក្នុង​នោះ​មាន​ពល​ករ​សរុប ៣៤២​នាក់ មាន​ស្រី​ ១៦៦​នាក់ មាន​វិជ្ជមាន​ជំងឺ​របេង និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព។​
សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ស ខេង ចង់ឃើញកម្មករណាហ្គាវើលដ៍ទទួលបានដំណោះស្រាយឆាប់ៗ ខណៈកម្មករបានតវ៉ាមួយខែជាងមកហើយ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា វិវាទការងារ​រវាងបុគ្គលិក​ណាហ្គាវើលដ៍ជាមួយនឹងក្រុមហ៊ុន គួរតែចរចារកដំណោះស្រាយឱ្យបានឆាប់ៗ​ដោយសន្តិវិធី ខណៈសង្គមស៊ីវិលនានា ទាមទារឱ្យមានការដោះលែងមេដឹកនាំសហជីព និងរកដំណោះ​ស្រាយជាបន្ទាន់ដោយសារកូដកម្មអូសបន្លាយជាងមួយខែមកហើយ។​
អ្នកភូមិបោះតង់ចាំព្រៃដែលកំពុងមានជម្លោះក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ស៊នសារ៉ាត

អ្នកភូមិបោះតង់ដេកចាំព្រៃសហគមន៍ដែលក្រុមទាហានឈូសឆាយយក

លោក សុខលី និយាយថា៖ «នៅសល់ព្រៃសហគមន៍តែមួយហ្នឹងទៀតទេដែលយើងអាចប្រលែងគោឱ្យស៊ីស្មៅបាន ដោយសារតែតំបន់នៅជុំវិញហ្នឹងសុទ្ធតែដីសម្បទានឱ្យឯកជនទាំងអស់ហ្នឹង»។
បុរសម្នាក់ដើរឆ្លងកាត់មុខសាលាបឋមសិក្សា ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាបឋមសិក្សាព្រះនរោត្តម ផ្អាកការសិក្សាពីរសប្ដាហ៍ ក្រោយរកឃើញ អ្នកពាក់ព័ន្ធវីរុសអូមីក្រុង

បន្ទាប់ពីមានការឆ្លងវីរុស បំប្លែងថ្មីប្រភេទអូមីក្រុងឆ្លងចូលសហគមន៍កាលពីដើមខែមករា ពេលនេះ វីរុសអូមីក្រុង ក៏បានឆ្លងចូលក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុង​រាជធានី​ភ្នំពេញ ស្របពេលដែលបវេសនកាលការថ្មីនៃឆ្នាំ២០២១-២០២២ ទើបតែចាប់ផ្ដើម​បានប៉ុន្មាន​ថ្ងៃ។​
លោក សេង សឿន ឡើងតវ៉ាចំពោះមុខក្រុមការងារដោះស្រាយបណ្ដឹងពលរដ្ឋនាបរិវេណវត្តស្ដៅកន្លែង ក្នុងឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

ដំណើរការចេញប្លង់ដីមិនប្រក្រតី នាំឱ្យពលរដ្ឋក្នុងភូមិមួយនាខេត្តកណ្ដាលងើបតវ៉ា

ដំណើរការចុះបញ្ជីប្លង់ដីជាប្រព័ន្ធនាភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល លេចចេញភាពមិនប្រក្រតីធ្ងន់ធ្ងរបណ្ដាលឱ្យពលរដ្ឋជាច្រើននាក់ប្ដឹងតវ៉ា បន្ទាប់ពីមន្ត្រីជំនាញ​សុរិយាដី បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដីធ្លី។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មករកាត់ដេរប្រឈមការលំបាកក្នុងការរកប្រាក់សងបំណុល ខណៈវិបត្តិកូវីដ-១៩ នៅបន្តយាយីវិស័យមួយនេះ

អ្នកស្រីឲ្យដឹងថា៖ «ក្នុងពេលមានកូវីដ-១៩ ទំនិញឡើងថ្លៃ ប៉ុន្តែកម្មកររកប្រាក់បានតិច ហើយយើងប្រឈមនឹងបំណុលមីក្រូហិរញ្ញវត្ថុទៀត...ខ្ញុំមិនមានលុយសងធនាគារទេ ហើយខាងធនាគារមកសួរនាំរាល់ថ្ងៃ»។
យុវតី រម៉ាម ផ្យាម ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ រូបភាពថត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ថតដោយ៖ វ៉ន គឹមពុទ្ធិវិធាវី

កង្វះគ្រូបង្រៀនបានជំរុញឲ្យយុវតីជនជាតិដើមភាគតិចម្នាក់ប្រាថ្នាជាគ្រូដំបូងក្នុងភូមិ

យុវតី ផ្យាម និយាយថា៖ «ខ្ញុំនឹងទៅបង្រៀនសិស្សនៅក្នុងភូមិខ្ញុំផ្ទាល់ ព្រោះនៅក្នុងភូមិខ្ញុំខ្វះគ្រូបង្រៀន ហើយខ្ញុំចង់យកចំណេះដឹងដែលខ្ញុំមានទៅបង្រៀនប្អូនៗនៅក្នុងភូមិ ខ្ញុំបន្តទៀត»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម