សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

អ្នកស្រី ឡេង ចាន់ណា ត្រូវបានសមត្ថកិច្ចខេត្ដសៀមរាបឃាត់ខ្លួននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (រូបថតផេកហ្វេសប៊ុករបស់អ្នកស្រី ឡេង ចាន់ណា)

សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនឧកញ៉ាម្នាក់ និងបក្ខពួកពាក់ព័ន្ធនឹងការឆបោកលុយពលរដ្ឋរាប់លានដុល្លារ

សមត្ថកិច្ចខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកពីបទ«ឆបោក​ រំលោភ​លើ​ទំនុកចិត្ដ និងចេញមូលប្បទានបត្រ​គ្មាន​សាច់​ប្រាក់» តាមដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីពលរដ្ឋជាង៨០០នាក់បាន​ដាក់ពាក្យបណ្ដឹងកាលពីពាក់​កណ្ដាល​​ខែកុម្ភៈ ពាក់ព័ន្ធនឹងឆបោកលុយពួកគេជាង៣០០លានដុល្លារ។
បុគ្គលិកដែលបម្រើការងារផ្នែកសេវាកម្សាន្ត ចូលរួមសិក្ខាសាលា បង្ហាញពីក្តីបារម្ភ និងបញ្ហាប្រឈមរបស់កម្មករ ដើម្បីចូលប្រើគម្រោងបេឡាជាតិរបបសន្តិសុខសង្គម។ រូបថតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

បុគ្គលិកស្រ្តីផ្នែកសេវាកម្សាន្តស្នើឱ្យមានប័ណ្ណ ប.ស.ស ដើម្បីទទួល​បានសេវាព្យាបាលដោយមិនគិតថ្លៃ

បុគ្គលិកស្រ្តីដែលបម្រើការងារនៅផ្នែកសេវាកម្សាន្ត និងចំណីអាហារ បានលើកឡើង​ពីក្ដី​បារម្ភ​អំពីសុខភាពរបស់ពួកគេ ខណៈអ្នកទាំងនោះមិនទាន់មានប័ណ្ណ ប.ស.ស សម្រាប់​ទទួលការ​ព្យាបាល​ជំងឺនៅពេលឈឺថ្កាត់ និងជម្រុញរដ្ឋាភិបាលផ្ដល់កិច្ចគាំពារសង្គម​ទៅដល់ពួកគេ​ឱ្យ​កាន់​តែ​ប្រសើរឡើង។
កម្មករខ្មែរកំពុងតែជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពួកគេត្រូវបានបញ្ឈប់ពីការងារ នៅការិយាល័យគាំពារនិងការពារខេត្តរ៉ាយ៉ង ប្រទេសថៃ។ រូបថតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពផ្តលឱ្យ

រោងចក្រមួយចំនួននៅប្រទេសថៃបញ្ឈប់ពលករខ្មែរដោយមិនប្រាប់ដំណឹងមុន

រោងចក្រនៅប្រទេសថៃមួយចំនួនបានបញ្ឈប់ពលករខ្មែរជាបន្តបន្ទាប់ដោយមិនបានផ្តល់​ដំណឹងមុនទេក្រោមមូលហេតុមិនមានការងារធ្វើ ដែលការសម្រេចនេះបានធ្វើឱ្យពួកគាត់​ជួបការ​លំបាក​មិនមានលុយសម្រាប់ចំណាយលើម្ហូបអាហារ និងការស្នាក់នៅ ខណៈការ​ស្វែង​រក​ការងារ​ថ្មីក៏លំបាក។​
កញ្ញា លេខ ការី ជនជាតិដើមភាគតិចព្រៅ មកពីស្រុកតាវែង ខេត្តរតនគិរី កំពុងឆែកមើលហ្វេសប៊ុកផេកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

អក្ខរកម្មប្រព័ន្ធឌីជីថលជាបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងការស្វែងយល់ព័ត៌មានទាក់ទងនឹងការបោះឆ្នោត

លេខ ការី កំពុងឆែកទូរស័ព្ទនិយាយថា៖ «ខ្ញុំគិតថាខ្លួនឯងនៅមានកម្រិតទាប [ប្រព័ន្ធឌីជីថល] និយាយទៅខ្ញុំទើបតែប្រើប្រាស់ប្រព័ន្ធឌីជីថលហ្នឹងទើបតែមួយឆ្នាំទេថ្មីនេះទេ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយមេដឹកនាំសហជីព និងសមាជិកសហជីព មកពីរោងចក្រចំនួន៣ ដែលត្រូវថៅកែបញ្ឈប់ពីការងារស្ដីពីការរើសអើងសហជីពនៅក្នុងរោងចក្រ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កម្មកររោងចក្រកាត់ដេរ និងដេរស្បែកជើង១៥នាក់ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោយបង្កើតសហជីព

ថ្នាក់ដឹកនាំសហជីព និងកម្មករចំនួន១៥នាក់ ដែលបម្រើការងារនៅតាមបណ្ដា​រោងចក្រ​ចំនួន​បី ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារទាំងមិនទាន់ចប់កុងត្រា បន្ទាប់ពីពួកគេ​ទាំងនោះ​បានចងក្រងបង្កើតជាសហជីពឯករាជ្យនៅតាមរោងចក្រដើម្បីរក្សា និងការពារ​ប្រយោជន៍​ជូន កម្មករដែលស្របទៅតាមច្បាប់ការងារ។
លោក បូរ៉ា ដែលត្រូវបានបណ្តេញចេញពីរោងចក្រផលិតស្បែកជើងយីហោ Puma បន្ទាប់ពីបានជួយបង្កើតសហជីពកាលពីចុងខែតុលាឆ្នាំមុន ស្ថិតនៅផ្ទះរបស់លោកនៅខេត្តតាកែវភាគនិរតីនៃប្រទេសកម្ពុជា។ ខេមបូចា/ Jack Brook

អាជ្ញាធរមូលដ្ឋានជួយរោងចក្រផលិតសម្លៀកបំពាក់យីហោ Puma ដែលធ្វើឱ្យសហជីពចុះខ្សោយ

កាល​ពី​ខែតុលា ឆ្នាំ២០២២ លោក បូរ៉ា ជឿថា ការបង្កើតសហជីពនៅរោងចក្រស្បែក​ជើងក្នុង​ខេត្តតាកែវ នឹងជួយលោក​និងសហការីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង។
រង្វង់មូលតោដ៏ល្បីក្នុងក្រុងព្រះសីហនុ ជាទីក្រុងជាប់មាត់សមុទ្រ ដែលមានទីកន្លែងមួយចំនួនជាប់ពាក់ព័ន្ធករណីឆបោក។ រូបភាព៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

ប៉ូលិសអះអាងថា ជនជាតិជប៉ុន និងម៉ាឡេស៊ីត្រូវបានរំដោះចេញពីទីតាំង ប៉ុន្តែមិនមែនជាការបង្ខាំងផ្ទុយពីឆន្ទៈនោះទេ

នគរបាល​អះអាងថា ជនជាតិជប៉ុន១៩នាក់ ដែលត្រូវបានរំដោះចេញពីទីតាំង​មួយ​​នៅ​ក្នុង​ក្រុងព្រះសីហនុ កាលពីចុងខែមករា មិនត្រូវបានបង្ខាំង​ផ្ទុយពីឆន្ទៈរបស់ពួកគេនោះ​ទេ ហើយកំពុងត្រូវបានស៊ើបអង្កេតពី​សកម្មភាព​ល្មើស​ នេះបើយោងតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សាកសួរសុខទុក្ខ ពលករខ្មែរនៅ តំបន់និគម ផាត់តាណា ខេត្តរ៉ាក់យ៉ង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្ថានទូត កម្ពុជាប្រចាំប្រទេសថៃ។

ពលករខ្មែរនៅថៃប្រហែល១លាននាក់បានផុតសុពលភាពឯកសារការងារនិងមិនមានឯកសារស្របច្បាប់

មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់លើកឡើងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ពលករខ្មែរ​ដែល​កំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃមានជាង២លាននាក់ ក្នុងនោះពាក់កណ្តាល ឬស្មើនឹងប្រមាណ១លាននាក់ ដែលមិនមានឯកសារស្របច្បាប់ហើយ​កំពុងប្រឈមការ​កេង​ប្រវ័ញ្ចកម្លាំងពលកម្ម និងបារម្ភពីសមត្ថកិច្ចថៃចាប់ខ្លួន។​
សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងក្រុមស្ត្រីថ្ងៃសុក្រចាប់ផ្តើមធម្មយាត្រាដែលរំពឹងទុកលើចម្ងាយផ្លូវ២១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ ដោយទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយនិងសកម្មជនផ្សេងទៀតពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនហែធម្មយាត្រាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ អំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ និងមេដឹកនាំសហជីព

សកម្មជន​ប្រមាណ​៣០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ មុន​នឹង​បន្ត​ដំណើរ​​តាម​ផ្លូវជាតិ​លេខ​៥​សម្រាប់​​ធម្មយាត្រា​​ជាង​២០០​គីឡូម៉ែត្រ​ដោយ​ថ្មើរ​ជើង​ទៅ​ខេត្ត​ពោធិ៍សាត់ ​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​និង​សីលធម៌​សង្គម។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម