សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

បុរសម្នាក់កំពុងមើលវីដេអូដែលបង្ហោះដោយក្មេងស្រីម្នាក់នៅលើបណ្ដាញសង្គម ដោយនាងអំពាវនាវសុំជំនួយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ (ខេមបូចា/ ព្រីង សំរាំង)

នគរបាលកំពុងស្រាវជ្រាវរកមេក្លោងដែលជួញដូរយុវតីម្នាក់ក្រោមរូបភាព​រៀបការទៅចិន

នគរបាលក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវរក​មេក្លោង​ក្នុងករណីជួញដូរមនុស្ស បន្ទាប់ពី​​សង្គ្រោះ​ក្មេងស្រីអាយុ១៦ឆ្នាំមួយរូបដែលត្រូវបានជួញដូរក្រោមរូបភាពរៀបការទៅ​ប្រទេស​ចិន។
ក្រុមអង្គការសង្គមស៊ីវិលចូលរួមសន្និសីទសារព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជាស្ដីអំពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាឆ្នាំ២០២២ រៀបចំឡើងក្នុងទីក្រុងភ្នំពេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែខ្ពស់ ទោះបីពិន្ទុល្អជាងឆ្នាំកន្លងទៅបន្តិចក៏ដោយ

ពិន្ទុសន្ទស្សន៍អំពើ​ពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​​បន្តិច នេះ​បើតាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លា​ភាព​កម្ពុជា ប៉ុន្តែ​ថា​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ដែលមាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង​សកល​លោក​ដដែល​។​
អ្នកលក់ដូរពីរនាក់អង្គុយបេះបន្លែនៅមុខរោងចក្រកាត់ដេរ លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន ដែលត្រូវបានបិទទ្វារកាលពីថ្ងៃទី២៤ ខែមករា ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

រោងចក្រកាត់ដេរជាង១០កន្លែងបានបិទទ្វារដើមឆ្នាំ២០២៣ ខណៈមួយចំនួនទៀតបានព្យួរការងារ និងកាត់បន្ថយកម្មករ

រោងចក្រចំនួនជាង១០កន្លែងបានបិទទ្វារនៅដើមឆ្នាំ២០២៣ និងចំនួនជិត​៤០ផ្សេង​ទៀត​បានព្យួរការងារកម្មករនិយោជិត និង៦០កន្លែងទៀតបានកាត់បន្ថយបុគ្គលិក ខណៈ​​សង្គម​​ស៊ីវិលមើលឃើញថា វាជាបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ដែលអត្រាពលរដ្ឋ​អត់​ការងារ​​ធ្វើកើន ឡើង​ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបញ្ហាផ្សេងៗគួរឱ្យព្រួយបារម្ភ។
ទិដ្ឋភាពក្រោយភ្លើងឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលពេលនោះមនុស្ស២៧នាក់ត្រូវរកឃើញថាស្លាប់ រូបភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សាច់ញាតិរបស់អ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតមិនទាន់បានទទួលសំណង និងលទ្ធផលDNA

គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​​ដែលមាន​សាច់ញាតិបាត់ខ្លួន ដែល​ធ្វើ​ការ​នៅ​កាស៊ីណូប៉ោយប៉ែត និង​សង្ស័យថាបាន​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​កាលពី​ចុង​ខែ​ធ្នូ បាន​និយាយ​ថា ​ពួកគាត់​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ឬ​សំណង​ពី​អាជ្ញាធរ និង​ម្ចាស់​កាស៊ីណូ​នៅ​ឡើយ​ទេ។​
កម្មកររោងចក្រកាត់ដេរធ្វើដំណើរទៅធ្វើការលើរថយន្តទ្រុងនៅជាយរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៃកម្មករនិយោជិតក្នុងវិស័យកាត់ដេរកើនឡើងក្នុងឆ្នាំ២០២២

អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៃកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរក្នុងឆ្នាំ២០២២បានកើនឡើង​ចំនួន១៣នាក់ដែលស្មើនឹង២៦%បើធៀបនឹងឆ្នាំ២០២១ ដោយបញ្ហា​ចម្បង​គឺបណ្ដាល​មកពី​ការបើកបរហួសល្បឿនកំណត់ និងកត្តាផ្សេងៗ យោងតាមមន្ត្រី​ជាន់​ខ្ពស់​នៃបេឡា​ជាតិសន្តិសុខ​សង្គមបានលើកឡើង។
មន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៏ ចូលរួមសិក្ខាសាលាថ្នាក់ជាតិសម្រាប់ឆ្លើយតបជំងឺរបេង នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អ្នកឆ្លងជំងឺរបេងនៅឆ្នាំ២០២២កើនជិត១៥ភាគរយនេះបើធៀបនឹងចំនួនអ្នកឆ្លងនៅឆ្នាំ២០២១

ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា ឱ្យដឹងថា អ្នក​ឆ្លងជំងឺរបេងនៅឆ្នាំ២០២២មានការកើនឡើងជាង៣ម៉ឺននាក់ដែលតួលេខនេះកើនជិត១៥​ភាគរយបើធៀបនឹងឆ្នាំ២០២១ មូលហេតុនៃការកើនឡើងដោយសារថាជំងឺកូវីដ-១៩​នៅ​កម្ពុជាមានភាពធូរស្រាលនិងការបើកទទួលសេវាឡើងវិញនៅទូទាំងប្រទេស។
សកម្មភាពហាត់សមក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនៅចុងឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុក កាកបាទក្រហមកម្ពុជា

អ្នកជំនាញបញ្ជាក់ថាគួរតែបង្កើនអ្នកជំនាញសង្គ្រោះបឋម ខណៈរថយន្តសង្គ្រោះបន្ទាន់តែងតែយឺតយ៉ាវ

ជាអ្នកធ្លាប់មានបទពិសោធន៍ជួយសង្គ្រោះបឋមដល់ជនរងគ្រោះនៅពេលជួបគ្រោះថ្នាក់នៅលើដងផ្លូវ អ្នកនាង ប៉ាត់ ស្រីមុំ ជាមគ្គុទេស្ទក៏ទេសចរណ៍បានរៀបរាប់ថា នៅក្នុងឆ្នាំ២០១៨ អ្នកនាង​ជួបករណីភ្ញៀវរបស់អ្នកនាងពេលកំពុងជិះកង់នៅកោះដាច់ ខេត្តកណ្តាល បានដួល​សន្លប់​ដោយសាររោគប្រចាំកាយ។ ពេលនោះអ្នកនាងបានទាក់ទង​ទៅឡានសង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញដោយមានការឱ្យយោបល់ពីក្រុមហ៊ុន ប៉ុន្តែខាងមន្ទីរពេទ្យបានប្រើរយៈពេលយូរក្នុង​ការសួរនាំទើបរថយន្តសង្គ្រោះបន្ទាន់មកដល់ទីកន្លែងកើតហេតុដែលត្រូវចំណាយពេលជាង​មួយម៉ោងកន្លះ។
បុរសរើសអេតចាយម្នាក់កំពុងអូសរទេះអេតចាយកាត់មុខសាលាសង្កាត់បឹងទំពន់ទី២ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ

ក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សមួយចំនួនថាមិនទទួលបានព័ត៌មានកញ្ចប់ថវិកាឃុំ-សង្កាត់

ក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សមួយចំនួនអះអាងថា ពួកគេ​មិន​បានទទួលព័ត៌មាន​ពី​កញ្ចប់ថវិកាប្រចាំឆ្នាំនោះទេ ដោយថា​មានការ​លាក់បាំង​ពីមេឃុំ ឬ ចៅ​សង្កាត់​មកពីគណបក្ស​ប្រជាជនកម្ពុជា ធ្វើឱ្យពួកគេជួបការលំបាកក្នុងការចូលរួមរៀបចំផែនការសម្រាប់អភិវឌ្ឍន៍​មូលដ្ឋានរបស់ពួកគេ។
ប្រធានសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

តុលាការក្រុងភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបដិសេធសំណើសុំនៅ​ក្រៅ​ឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើល៍ (LRSU) ដោយបង្គាប់ឱ្យប្រធានសហជីពរូបនេះ ស្ថិតនៅក្រោមការ​ឃុំខ្លួន​បណ្ដោះអាសន្ន ដដែល។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម