សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេដឹកនាំសហព័ន្ធសហជីពម្នាក់ លោក ម៉ម រិទ្ធី បានមានសេរីភាពវិញហើយ Breaking

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) និងជាអតីតអនុប្រធានទី២នៃសហភាពការងារកម្ពុជា (CLC) បានជួបជាមួយក្រុមគ្រួសារ បន្ទាប់ពីចេញពីពន្ធនាគារ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ហ្វេសប៊ុក លោក អាត់ ធន់)
លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) និងជាអតីតអនុប្រធានទី២នៃសហភាពការងារកម្ពុជា (CLC) បានជួបជាមួយក្រុមគ្រួសារ បន្ទាប់ពីចេញពីពន្ធនាគារ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ហ្វេសប៊ុក លោក អាត់ ធន់)

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា (CTSWF) និ​ង​ជា​អតីតអនុ​ប្រធាន​​ទី២នៃសហភាពការងារកម្ពុជា (CLC) មានសេរីភាពឡើងវិញហើយ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ។ យោងតាម លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​ (ស៊ីខៅឌូ) បានលើកឡើង។​

លោក អាត់ ធន់ បានសរសេរលើបណ្ដាញហ្វេសប៊ុករបស់លោកថា នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ លោក ម៉ម រិទ្ធី មានសេរីភាពឡើងវិញហើយ។ លោកបានបន្ថែមថា៖ «សូមជូនពរលោក ឲ្យមានសំណាងល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច»

កាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​​លើ​សំណុំ​រឿង​របស់​មេដឹក​នាំ​សហជីព លោក ម៉ម រិទ្ធី។ មេធាវី ​លោក ម៉ម រិទ្ធី និង​សហជីព​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ស្ដាប់​សវនាការ​ចាត់ទុក​ការ​សម្រេច​នេះ​ថា​ជារឿង​អយុត្តិធម៌​។​

លោក ម៉ម រិទ្ធី ត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​​ «កាត់ទោស»​​កំបាំង​មុខ​​កាលពី​ខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែ​លោក​បាន​ប្ដឹងទាស់ទៅតុលាការឱ្យជំនុំជម្រះសំណុំរឿងរបស់ក្នុងខែធ្នូឡើងវិញ។ ទោះយ៉ាងណា ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង ដែល​បាន​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាការ​ព្រៃសចំនួន​១៨​ខែ ដោយចោទពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​២លាន​រៀល​។​

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា (CTSWF) និ​ង​ជា​អនុ​ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា (CLC) ​ផង​ដែរ។​ លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែឧសភា ឆ្នាំ២០២៤ តាម​មាត្រា​៤៩៤ ៤៩៥ និង​៥២៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​​

ការ​​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ម្ចាស់​ក្រុម​ហ៊ុន​ចិន ជីនប៉ី​ គ្រុប​។ លោក រិទ្ធី តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​បាន​លើក​ឡើង​ថា​លោកបាន «បាត់​ជំនឿ​លើ​ការ​សម្រេច​របស់តុលាការ» ក្រោយ​ពី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការប្រព្រឹត្តបទល្មើស​ព្រហ្ម​ទណ្ឌ​កាល​ពី​ឆ្នាំ២០២២​។​

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​របស់ខ្លួន លោក​បាន​រិះគន់​កាស៊ីណូ​ជីនប៉ី​២ ​ដែល​​បាន​ចោទ​បុគ្គលិក​កាស៊ីណូ​ជា​ស្រ្តី​ម្នាក់​ថា​បាន«ជួយ​»ឲ្យ​អវិថិជន​ឈ្នះ​​​ល្បែង​១៨ ០០០​ដុល្លារ និង​ «មិន​អនុញ្ញាត» ឲ្យ​អតិថិជន​រូប​នោះ​ចូល​លេង​ទៀត​ឡើយ។​ លោក​ក៏​បាន​រិះគន់​ចំណាត់​ការ​របស់​តុលាការ​ដែល​បាន​ឃុំ​ខ្លួន​បុគ្គលិក​ជា​ស្រ្តី​រូប​នោះ​ទាំង​ដែល​មិន​មាន​ភស្តុតាង​​​។​

124 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម