សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កម្មករបរទេសជិត៦០នាក់រត់ចេញពីអូរស្មាច់រីសតដែលជាប់ពាក់ព័ន្ធជាយូរមកហើយទៅនឹងការឆបោកតាមប្រព័ន្ធ​អនឡាញ

នគរបាលខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យជនបរទេសជិត ៦០នាក់ ដែលរត់ចេញពីអូរស្មាច់រីសត កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ Meatophoum News/ ហ្វេសប៊ុក)
នគរបាលខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យជនបរទេសជិត ៦០នាក់ ដែលរត់ចេញពីអូរស្មាច់រីសត កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ Meatophoum News/ ហ្វេសប៊ុក)

កម្មករបរទេសជិត៦០នាក់ ដែលបានធ្វើការបះបោរប្រឆាំងនឹងនិយោជកចិនដែលមិនស្គាល់អត្តសញ្ញាណរបស់ពួកគេស្ថិតនៅ អូរស្មាច់រីសត​ ដ៏ល្បីល្បាញគ្រប់គ្រងដោយ L.Y.P. Group ដែលគន្លងមកធ្លាប់បានទទួលរងដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងជាប់ពាក់ព័ន្ធនឹងការឆបោក និងការជួញដូរពលកម្ម ហើយជនបរទេសទាំងនោះកំពុងរង់ចាំការបណ្តេញចេញ ខណៈដែលអាជ្ញាធរបង្ហាញសញ្ញាតិចតួចនៃការអនុវត្តតាមនីតិវិធីដែលរំពឹងទុកនៅក្នុងករណីដែលចាត់ទុកថាជាឧស្សាហកម្មឆបោកដោយខុសច្បាប់នៅកម្ពុជា។ 

លោក រៀម សរ ​ស្នងការ​រងខេត្ត​ឧត្តរ​មានជ័យ បានបញ្ជាក់ថា ជនបរទេសចំនួន​ ៥៧នាក់ ភាគច្រើនជាជនជាតិប៉ាគីស្ថាន និងក្នុងនោះក៏មានជនជាតិនេប៉ាលដែរ បានរត់ចេញពីបរិវេណ អូរស្មាច់រីសត កាលពីថ្ងៃទី៥ ខែមករា។ ដោយក្នុងដៃកាន់ដោយដំបងឈើ ហើយពួកគេបានឆ្លងកាត់នឹងអាជ្ញាធរ ក្នុងការប៉ុនប៉ងរត់គេចខ្លួន។

លោកមានប្រាប់ថា៖ «យើងអត់ដឹងការងារគាត់នៅខាងក្នុង[កាស៊ីណូ]ធ្វើអីខ្លះដែរ»។ គ្រាន់តែថាគាត់ធ្វើការងារលើសម៉ោងចឹង ចង់សម្រាកអ៊ីចឹង ធ្វើការតវ៉ាជាមួយនឹងប្រធានក្រុមហ៊ុនទៅ»។ លោកបានបន្ថែមថា អាជ្ញាធរបានធ្វើការអន្តរាគមន៍ និងបញ្ជូនពួកគាត់ទៅកាន់ការិយាល័យអន្តោប្រវេសន៍នៅក្រុងសៀមរាមដើម្បីធ្វើនីតិវីធីបន្តទៀត។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ប៉ូលិស ជនបរទេសត្រូវបានគេរាយការណ៍ថា បានធ្វើការងារក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ រយៈពេល២ទៅ៣ខែដោយគ្មានទទួលប្រាក់ឈ្នួល មុនពេលត្រូវបានបញ្ជូនទៅធ្វើការងារនៅអូរស្មាច់រីសត។ ដោយមានការភ័យខ្លាចបញ្ហាប្រាក់ឈ្នួលដូចស្រដៀងនឹងក្រុមហ៊ុនដែលធ្លាប់ធ្វើការងារគន្លងមក និងប្រឈមមុខនឹងការងារមិនបានសម្រាក ទើបពួកគាត់នាំគ្នាតវ៉ាដោយក្នុងដៃមានកាន់ដំបងឈើ ហើយបង្ខំដើរចេញពីកន្លែង​រីសត។

បើតាមសេចក្តីប្រកាសមួយនេះក៏មិនបានបញ្ជាក់ពីប្រភេទការងារ​ដែល​ជនបរទេស​បាន​ធ្វើ​នៅ​រីសតនោះដែរ។

អូរស្មាច់រីសត ត្រូវបានគ្រប់គ្រងដោយឧកញ៉ា និងសមាជិកព្រឹទ្ធសភា គឺលោក លី យ៉ុងផាត់ ដែលត្រូវបានដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក  និងក្រុមហ៊ុន L.Y.P. Group ដែលបានបាត់ពីកំណត់ត្រាសាធារណៈកាលពីចុងឆ្នាំមុនរួមជាមួយនឹងក្រុមហ៊ុន ចំនួន១៣ ផ្សេងទៀតដែលភ្ជាប់ជាមួយនឹងរូបលោក ឬគ្រួសាររបស់លោក។

អូរស្មាច់ត្រូវបានវាយឆ្មក់ច្រើនជាងមួយដងក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមករាយការណ៍អំពីការបង្ខំឱ្យធ្វើការ និងការឆបោកតាមប្រពន្ធ័អនឡាញ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណអចលនទ្រព្យនេះថា៖ «ទទួលខុសត្រូវចំពោះ ឬបង្កជម្លោះ ឬបានចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»

ដូចតំបន់កាស៊ីណូ និង រីសត ជាច្រើននៅកម្ពុជា និងតំបន់ដែលភ្ជាប់ទៅនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញខុសច្បាប់ទ្រង់ទ្រាយធំជនរងគ្រោះដែលត្រូវបានជួញដូរជាញឹកញាប់ត្រូវបានបង្ខំឲ្យធ្វើសកម្មភាអឧក្រិដ្ឋកម្មនៅក្នុងបរិវេណដែលភ្ជាប់ទៅនឹងកាស៊ីណូ នេះបើយោងតាមអង្គការស៊ើបអង្កេតជាច្រើន ដូចជាវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក និងការរិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ។ ការផ្ទុះឡើងនិងការបះបោរដោយអ្នកឆបោកបង្ខំត្រូវបានចងក្រងយ៉ាងល្អដោយក្រុមអ្នកឃ្លាំមើល។

ទោះបីជាមានការបំបែកថ្មីៗនេះសមនឹងទម្រង់នៃឧស្សាហកម្មជួញដូរមនុស្សជាង ១០០០ ០០០នាក់

នៅកម្ពុជា និងការកត់ត្រាសកម្មភាពទុច្ចរិតនៅអូរស្មាច់នោះ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ លោក រៀម សរ មានប្រសាសន៍ថា នាយកដ្ឋានរបស់លោកមិនមានស៊ើបអង្កេតបន្ថែមទេ ដោយបង្វែរអ្នកយកព័ត៌មានខេមបូចា ទៅសួរនគរបាលអន្តោប្រវេសន៍ជាសមត្ថកិច្ចស៊ើបអង្កេត។

លោកមានប្រសាសន៍ថា៖ «វាអត់ត្រូវជំនាញយើងក្តាប់អត់បាន បងជួយទាក់ទងទៅជំនាញ​ខាង​អន្តោប្រវេសន៍ គាត់ជំនាញខាងហ្នឹង»

ឡុង សុគន្ធ ស្នងការរងផែនការអន្តោប្រវេសន៍ បាននិយាយប្រាប់ថា នាយកដ្ឋានរបស់លោកបានឆ្លើយតបទៅកាន់អគ្គស្នងការនគរបាលជាតិ ហើយនឹងជួយស៊ើបអង្កេតប្រសិនបើមានបទបញ្ជាពីថ្នាក់លើ។

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ជា ពៅ មានប្រសាសន៍ថា មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ករណី​បុគ្គលិកជនបរទេសបានធ្វើការតវ៉ា​ និងនាំគ្នា​រត់គេច​ពីរីសតតំបន់​អូរ​ស្មាច់​។

លោកបានមានប្រសាសន៍ថា៖​ «យើងកំពុងតែស៊ើបអង្កេត ប៉ុន្តែយើងអត់បកស្រាយថាជារឿងអ្វីទេ»។ ដោយបន្ថែមថា កម្មករបរទេសទាំង ៥៧ នាក់កំពុងត្រូវបានសាកសួរ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។

នៅពេលសួរថា តើនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដែលបណ្តុះបណ្តាលនឹងមានការកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរនឹងពិនិត្យពលករចំណាកស្រុករាប់សិបនាក់ ដែលនៅតែឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍នោះ ប្រធានអង្គភាព លោក សុខ សំបូរ បានមានប្រសាសន៍យ៉ាងសាមញ្ញថា «អត់មានទេ»

លោក លី យ៉ុងផាត់ បានទទួលទូរសព្ទ័ភ្លាមៗនៅពេលដែលអ្នកយកព័ត៌មានខេមបូចា ប៉ុន្តែលោកមិនបានធ្វើការអត្ថាធិប្បាយជុំវិញករណីនេះទេ។

ស្ថានទូតប៉ាគីស្ថានប្រចាំទីក្រុងភ្នំពេញ និងស្ថានទូតនេប៉ាល់ដែលមានទីស្នាក់ការប្រចាំទីក្រុងបាងកក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីជនជាតិរបស់ពួកគេពាក់ព័ន្ធ​នឹងការបះបោរនៅ អូរស្មាច់រីសត ឬផែនការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ O’Smach Resort, Long Linked to Cyber Scams and Sanctioned by US, Sees Worker Revolt Amid Anti-Trafficking Gaps

1,316 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម