
ការធ្លាក់ចុះតម្លៃម្នាស់ធ្វើឱ្យកសិករនៅខេត្តបាត់ដំបងកើតក្តីកង្វល់ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារ
បាត់ដំបង៖ អ្នកដាំម្នាស់នៅស្រុកមោងឫស្សី និងស្រុករុក្ខគីរី កំពុងប្រឈមមុខនឹងបញ្ហាខាតបង់យ៉ាងដំណំ ដោយសារ តម្លៃម្នាស់ធ្លាក់ចុះជាបន្តបន្ទាប់ ហើយពួកគាត់បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារប្រកបដោយនិរន្តរភាព ដើម្បីកុំឱ្យបន្តពឹងផ្អែកទាំងស្រុងលើមាត់ឈ្មួញកណ្ដាល។











