សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កម្ពុជា-ថៃនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍​ទី២នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រានាយករដ្ឋមន្ត្រីថៃ អញ្ជើញធ្វើសន្និសីទរួមគ្នា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ AKP)
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រានាយករដ្ឋមន្ត្រីថៃ អញ្ជើញធ្វើសន្និសីទរួមគ្នា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ AKP)

កម្ពុជា និងថៃ នឹងជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងគោលបំណងចុងក្រោយ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែនកាលពីសប្តាហ៍មុន ខណៈដែលភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកចំពោះការបាញ់ប្រហារដោយកាំភ្លើង ដែលបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់ នៅជិតព្រំដែនភាគខាងជើងនៃខេត្តព្រះវិហារ។ យោងតាមក្រសួងការបរទេសកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី រួមទាំងរវាងមន្ត្រីយោធាជាន់ខ្ពស់ និងការផ្លាស់ប្តូរខ្លីៗរវាងបេសកជននៃក្រសួងការបរទេសនៅខាងក្រៅវេទិកាមួយក្នុងប្រទេសជប៉ុនកាលពីថ្ងៃសុក្រ។ ភាគី​ទាំង​ពីរ​បាន​សន្យា​ការពារ​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង​ទៀត​។

ទោះ​ជា​យ៉ាង​ណា វោហាសាស្ត្រ​មិន​ទាន់​បាត់បង់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​សៅរ៍ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​អ្នក​រិះគន់​ជំហរ​ព្រំដែន​កម្ពុជា​ថា៖ «ពួក​ជ្រុលនិយម​ថៃ»។ ទំព័រហ្វេសប៊ុករបស់គាត់ក្រោយមកត្រូវបានគេរាយការណ៍ថាត្រូវបានបិទនៅក្នុងប្រទេសថៃ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ក្នុងជំនួបទ្វេភាគីនៅទីក្រុង តូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។

លោក សុន្ទរី លើកឡើងថា៖ «ក្នុងស្មារតីនេះ កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ»។ លោកបន្តថា​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ។

សូមបញ្ជាក់ថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។

លោកបន្ថែមថា៖ ​«កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល»

លោកស្រី​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ លើកឡើងថា ស្ថានភាពតាមបន្ទាត់ព្ពំដែន ន្ទថ្ងៃទើ៣ ដែមិថុនា ឆ្នាំ២០២៥ គិតត្រឹមម៉ោងង ១៨:០០នាទី ចំពោះសភាពការណ៍នៅតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ធម្មតា។

ក្រុមមការងារគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ បានប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៦ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នំ២០២៥ ខាងមុខនេះ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា លោកចង់បញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថាទាំងនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជំហរច្បាស់លាស់ណាស់ចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ «ជំហររបស់យើង គឺយើងប្រើប្រាស់គ្រប់យន្តការ»

លោកបានបញ្ចាក់ថា៖ ក្នុងនោះមាន​បីសំខាន់ៗ ទី១ ប្រើប្រាស់យន្តការការទូត ការចរចា ដែលហៅថា JBC នេះជាយន្តការដែលមានស្រាប់ដោយសន្តិវិធី ទី២ ប្រើប្រាស់ផ្លូវច្បាប់អន្តរជាតិ(តុលាការអន្តរជាតិ) និងទី៣ យើងត្រៀមកម្លាំងយោធាក្នុងការពារបូរណភាពទឹកដី ក្នុងករណីដែលមានការឈ្លានពាន។

Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា ប្រទេសថៃកំពុងធ្វើការដើម្បីរក្សាជម្លោះកុំឱ្យកើនឡើងដល់កម្រិតនៃតុលាការ ICJ ដោយផ្តោតលើការគ្រប់គ្រងចំណុចតានតឹង និងប្រកាន់ខ្ជាប់នូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ដែលលោកបានលើកឡើងថា ផ្តល់នូវផ្លូវត្រង់ជាងក្នុងការដោះស្រាយ។ យោងតាមសារព័ត៌មាន The Nation

លោក​បាន​ថ្លែង​ដោយ​សំដៅ​ដល់​ប្រទេស​កម្ពុជា​ថា៖ «យើង​ត្រូវ​តែ​ជៀស​វាង​ការចូលក្នុងការលេង​ហ្គេម​របស់​ពួកគេ»។ លោកបន្តថា៖ «ការធ្វើដូច្នេះអាចធ្វើអន្តរកម្មបញ្ហាជាអន្តរជាតិ។ នេះជាបញ្ហាសំខាន់របស់ជាតិ ដែលប៉ះពាល់ដោយផ្ទាល់ដល់ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសថៃ»

លោក​បាន​កត់​សម្គាល់​ថា ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥។

​នៅចន្លោះ​ឆ្នាំ​២០០៨ និ​ង​២០១១ កងទ័ព​កម្ពុជា​-ថៃ​បាន​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទតាក្របី។ ហេតុការណ៍​នេះ​កើតឡើង​ក្រោយ​​ពេល​ដែល​អង្គការយូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ជាសម្បត្តិបេតិកភណ្ឌពិភព​លោក​៕​

254 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម