សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

ទិដ្ឋភាពមួយផ្នែកនៃរាជធានីភ្នំពេញ ថតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ (ខេមបូចា/ព្រីង សំរាំង)

ធនាគារពិភពលោក៖ កំណែទម្រង់សំខាន់ៗត្រូវការចាំបាច់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់

ខណៈដែលឆ្នាំ២០២៤ចាប់ផ្ដើម ប្រទេសកម្ពុជាប្រឈមមុខនឹងដំណើរយឺតយ៉ាវផ្នែកសេដ្ឋកិច្ច ដែលអាច​ប៉ះពាល់​ដល់​គោលដៅរបស់ប្រទេស​ដើម្បី​ក្លាយខ្លួនជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ការរីកចម្រើននៅក្នុងវិស័យ​បរិយាកាស​អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម​របស់​ប្រទេស​កម្ពុជា គឺត្រូវការ​ជា​ចាំបាច់​ដើម្បី​ប្រទេស​នេះ​ឈានទៅដល់​ការសម្រេចគោលដៅ​ខាង​លើ​នេះ​បាន។ នេះបើយោងតាម​ការវិភាគសេដ្ឋកិច្ច​របស់​ធនាគារពិភព​លោក (World Bank)។​
ក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ បូមខ្សាច់និងចាក់ថ្មបំពេញតាមច្រាំងទន្លេមេគង្គនៅឃុំអរិយក្សត្រក្នុងខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា។ ខេមបូចា/ ព្រីង សំរាំង

ក្រុមហ៊ុនលោក ឃុន សៀ ចាក់ខ្សាច់និងថ្មលុបច្រាំងទន្លេសម្រាប់គម្រោងទីក្រុងរណបនៅតំបន់អរិយក្សត្រ

ប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រមានការភ្ញាក់ផ្អើលនៅពេលដឹងថា មួយផ្នែក នៃច្រាំងទន្លេមេគង្គកំពុងត្រូវបានចាក់បំពេញ ដើម្បីសម្រួលដល់ គម្រោងទីក្រុង រណបនៅលើផ្ទៃដីទំហំ៧០ហិកតា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ ដែលគ្រប់គ្រងដោយលោកឧកញ៉ា ឃុន សៀ ជាសេដ្ឋីផ្នែក អចលនទ្រព្យដែលមានជិតស្និទ្ធនឹងមន្ត្រី​រដ្ឋាភិបាល។
យោធាកាន់ដំណក់ប្រេងដំបូងរបស់កម្ពុជាក្នុងពិធីតំកល់មួយ នៅវិមានឈ្នះ ឈ្នះ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ផលិតផលប្រេងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធន

ទោះបើ​រដ្ឋាភិបាល​កម្ពុជា​មាន​មោទកភាព​ចំពោះ​ផលិត​ផល​ប្រេង​ដែល​ទទួល​បាន​បន្ទាប់ពី​រង់​ចាំ​អស់​ពេល​ជា​យូរ ប៉ុន្តែ​វិស័យ​ផលិត​ផល​ប្រេង​របស់ប្រទេស​នេះ​ហាក់​នៅ​មាន​ភាព​មិនប្រាកដ​ប្រជា បន្ទាប់​ពី​ក្រុម​ហ៊ុន​បូមប្រេង​ KrisEnergy ប្រកាស​ថា​មិន​មាន​លទ្ធភាព​សង​បំណុល​​។
ដីចម្ការដែលកសិករទុកចោល នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។រូបកសិករផ្តល់ឲ្យ

កសិករមួយចំនួននៅស្រុកស្អាងបន្ថយការដាំបន្លែ៨០ភាគរយ

កសិករនៅឃុំទឹកវិល ស្រុកស្អាង លោក ហាក់ សុភាព ថ្លែងថា លោកដាំបន្លែលើផ្ទៃដី២ហិកតា រួមមានខ្ទឹមស្លឹក និងបន្លែរួមផ្សំផ្សេងទៀត។​ លោកថា បើគិតតែត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ លោកខាតបង់លើការដាំបន្លែប្រមាណ៥០០០ដុល្លារទៅ៦០០០ដុល្លារ ដោយសារដាំបានហើយមិនមានទីផ្សារ។​
អ្នកដំណើរបើកម៉ូតូកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅខេត្តព្រះ សីហនុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ខេមបូចា/ ព្រីង សំរាំង

របាយការណ៍៖ គម្រោងវិថីសូត្រថ្មីរបស់ប្រទេសចិននាំមកនូវហានិភ័យនៃការកើនឡើងពាណិជ្ជកម្មខុសច្បាប់

របាយការណ៍សិក្សាមួយបានបង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន (BRI) ជាកម្មវិធីសកលប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកឱកាសពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួននិងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះ បានជាប់ពាក់ព័ន្ធ នឹងហានិភ័យនៃការកើនឡើងពាណិជ្ជកម្មខុសច្បាប់ អំពើពុករលួយ និងអំពើឧក្រិដ្ឋ ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចជាកម្ពុជា ។
ត្រាក់ទ័រភ្ជួរសាលាដរបស់កសិករឈ្មោះ តៃ សុង នៅស្រុកស្អាងខេត្តកណ្តាល លើផ្ទៃដីកន្លះហិកតា នៅថ្ងៃទី២ខែឧសភាឆ្នាំ២០២១។ រូបផ្តល់ឱ្យដោយកសិករ

មន្ទីរកសិកម្មខេត្តកណ្តាលណែនាំកសិករឱ្យបញ្ឈប់ផ្សព្វផ្សាយករណីបន្លែគ្មានទីផ្សារ

មន្ត្រីមន្ទីរកសិកម្មខេត្តកណ្តាលបានណែនាំដល់កសិករនៅស្រុកស្អាងឱ្យជៀសវាងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមពីបញ្ហាកសិផលមិនមានទីផ្សារដោយបារម្ភថា អាចធ្វើឱ្យសាធារណជនយល់ខុសលើការប្រឹងប្រែងរបស់មន្ត្រី។
លោក តៃ សុង អ្នកដាំបន្លែនៅឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល កាន់សាឡាត់ដែលជិតខូច នឹងត្រៀមភ្ជួរចោលដោយសារគ្មានអ្នកទិញ នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

បន្លែប្រមាណ៥០០០តោននៅស្រុកស្អាងប្រឈមភ្ជួរចោលបន្តបន្ទាប់

ប្រជាកសិករមួយចំនួននៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អះអាងថា បន្លែរបស់ពួកគាត់ប្រមាណ៥០០០តោន ដែលដាំដុះលើផ្ទៃដី៥០០ហិកតា ប្រឈមនឹងត្រូវភ្ជួរចោលក្នុងរយៈពេល១០ថ្ងៃទៀត បើសិនជានៅតែមិនមានទីផ្សារ។​ ម្ចាស់បន្លែដាំដុះលើផ្ទៃដី៣ហិកតា និងជាអ្នកលក់ជី និងថ្នាំកសិកម្មផងនោះ លោក តៃ សុង លើកឡើងថា សាឡាត់របស់លោកទើបតែភ្ជួរចោលអស់១០តោនកាលពីសប្តាហ៍មុន។ លោកបន្តថា ក្នុងរយៈពេលជាង១០ថ្ងៃខាងមុខ សាឡាត់របស់លោកចំនួន​២៥តោនទៀត នឹងត្រូវភ្ជួរចោលទៀត។​ លោក តៃ សុង អះអាងថា បន្លែដែលប្រឈមឈូសឆាយចោលពេលនេះគឺមិនមែនតែរបស់លោកនោះទេ…
រោងចក្រកាត់ដេរដូចជានៅខេត្តកណ្តាល ជាសសរស្តម្ភ សម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មុនពេលមានការរាតត្បាត។ រូបភាពថតក្នុងខែធ្នូ ឆ្នាំ២០១៨។ខេមបូចា/ ព្រីង សំរាំង

ការព្យាករណ៍បង្ហាញភាពវិជ្ជមាន ប៉ុន្តែលឿនពេកក្នុងការនិយាយពីការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បាន ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានជួយសម្រាលស្ថានការណ៍បានតិច តួចប៉ុណ្ណោះ ខណៈការសិក្សាត្រូវបានធ្វើឡើងមុនពេលមានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
កម្មករឈរនៅរានហាលមុខបន្ទប់ជួលរបស់ពួកគេនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ដែលជាតំបន់ក្រហមមានការល្បាតតឹងរ៉ឹងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

រោងចក្រជាច្រើនបិទទ្វារធ្វើឲ្យកម្មករបាត់បង់ចំណូល និងជួបការលំបាកអំឡុងពេលបិទខ្ទប់

លោកបានថ្លែងថា៖ «ខ្ញុំមិនទាន់ទទួលបានប្រាក់ខែដំបូងនៅឡើយទេ ហើយយើងសង្ឃឹមថា នឹងទទួលបានប្រាក់ខែអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំទើបតែទទួលបានជំនួយ ជាស្បៀងអាហារខ្លះ ពីម្ចាស់ផ្ទះជួល ហើយមិនទាន់ទទួលបានជំនួយពីអាជ្ញាធរនោះទេ»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម