
កម្ពុជា-ចិនចុះកិច្ចព្រមព្រៀងទ្វេភាគីឲ្យមានការបង្រៀនមុខវិជ្ជាភាសាចិននៅតាមសាលារដ្ឋ
សាលារដ្ឋកម្រិតអនុវិទ្យាល័យនៅកម្ពុជានឹងមានបន្ថែមមុខវិជ្ជាភាសាចិន ដែលគម្រោងសាកល្បងនេះបានប្រកាសក្នុងពិធីចុះកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៨ ធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅរវាងលោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) ក្នុងរាជធានីភ្នំពេញក្នុងពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន។