សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

អគារក្រសួងអប់រំនៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនថវិកាសម្រាប់សេវាកម្មសុខភាព អប់រំ និងសង្គម

ក្រុមការងារដែលតំណាងឱ្យ​អង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកាសម្រាប់​វិស័យអប់រំ សុខាភិបាល និងការគាំពារ​សង្គម​ នៅក្នុងការ​ឆ្លើយតបទៅនឹងថវិកា​ជាតិឆ្នាំ២០២៤ ដែល​ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងបាននាំគ្នាទៅទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន វីឡា ឌីវេឡុបមេន កុំឱ្យឈូសឆាយដីព្រៃសហគមន៍។ រូបថតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

តុលាការនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានកោះហៅប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងពាក់ព័ន្ធទំនាស់ដីធ្លី

ប្រជាសហគមន៍ជនជាតិដើមភាគតិចប៊ូនងចំនួន១០នាក់ត្រូវបានសាលាដំបូងនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​​ចេញដីកាកោះហៅចំនួន២ក្នុងចន្លោះពេលតែ២សប្ដាហ៍ឲ្យចូលបំភ្លឺ​ពាក់​ព័ន្ធ​​នឹង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន។ ប្រជាសហគមន៍​បាន​លើក​ឡើងថា​វាជា​រឿង​អយុត្តិធម៌ណាស់សម្រាប់​ពួកគាត់​ដោយគ្រាន់​តែចង់ថែរក្សាដី​នោះ​ជាដី​របស់​សហគមន៍​ប៉ុណ្ណោះ។
សកម្មភាពសាងសង់ផ្លូវជាតិលេខ២ ក្នុងខេត្តកណ្តាល។ រូបភាពថតកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ស៊ន សារ៉ាត

របាយការណ៍៖ គម្រោងផ្តល់ហិរញ្ញប្បទានបរទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធត្រូវការត្រួតពិនិត្យបន្ថែមលើការគ្រប់គ្រងគុណភាព

ស្របពេលម្ចាស់ជំនួយផ្តល់ការជ្រោមជ្រែងពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា បទបញ្ញត្តិ ដែលមិនត្រូវគ្នាអាចបើកឱកាសឲ្យមានការអនុវត្តគម្រោងមិនមានគុណភាពល្អ។
អ្នកដឹកជញ្ជូនអីវ៉ាន់នៅក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

ពលរដ្ឋកម្ពុជាមួយចំនួនរងគ្រោះពីការបោកប្រាស់នៃការទិញទំនិញអនឡាញ

នៅកម្ពុជាបច្ចុប្បន្នការទិញទំនិញអនឡាញតាមរយៈទូរសព្ទដៃ ឬថេប្លេត (tablets) កំពុងតែមានការពេញនិយម ដោយសារតែភាពងាយស្រួលរបស់សេវាមួយនេះ។ យ៉ាងណា ក៏មានបញ្ហាកើតឡើងសម្រាប់អ្នកមិនសូវចេះច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាមួយនេះនៅពេលទិញអីវ៉ាន់ ដែលងាយនឹងត្រូវគេបោកប្រាស់ ពិសេសអ្នកទិញអីវ៉ាន់តាមប្រព័ន្ធបណ្ដាញសង្គម។
កញ្ញា ចេន សុជាតា និងក្រុមការងារបស់នាងថតបុរសម្នាក់ដែលកំពុងកាត់ឬស្សីសម្រាប់ធ្វើទ្រឃ្លោក នៅក្នុងខេត្តរតនគិរី កាលពីខែតុលា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

ផលិតករជនជាតិដើមភាគតិចថតភាពយន្តឯកសារសហគមន៍ដែលមានវិបត្តិ

កញ្ញា ចេន សុជាតា ដែលមានអាយុ ១៩ឆ្នាំ មកពីក្រុងបានលុង ខេត្តរតនគិរី បាននិយាយថា ការផលិតភាពយន្តបានក្លាយទៅជាមធ្យោយបាយដ៏សំខាន់មួយសម្រាប់កញ្ញា ដើម្បីប្រារព្ធ និងអភិរក្សវប្បធម៌ជនជាតិដើមទំពួនរបស់កញ្ញា។ ចាប់តាំងពីបានចូលរៀននៅកម្មវិធី ផលិតភាពយន្ត ដែលត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណាកាលពីឆ្នាំមុន កញ្ញាបានផលិតវីដេអូឯកសារខ្លីមួយដែលរួមបញ្ចូលគំនិតជាច្រើននៅក្នុងការផលិត។
ក្រុមកម្មករហូបបាយថ្ងៃត្រង់ ខណៈអ្នកខ្លះបានលើករូបថតនាយករដ្ឋមន្ត្រីនិងភរិយារបស់គាត់នៅក្នុងបរិវេណរោងចក្រកាត់ដេរសំលៀកបំពាក់ឃែនធើរេន អឹបភែរឹល(ខេមបូឌា)។ រូបថតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/វ៉ា សុភានុត

កម្មកររោងចក្រឃែនធើរេននាំគ្នាទៅយាមនៅរោងចក្រកុំឱ្យមានការដឹកជញ្ជូនសម្ភារៈចេញ

ក្រុមកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន អឹបភែរឹល(ខេមបូឌា) ប្រមូលគ្នា​ទៅយាមទាំងពេលយប់និងពេលថ្ងៃក្នុង
កុមារីម្នាក់ឈរកាយអំបិលនៅពីក្រោយប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងកាយអំបិលនាព្រឹកថ្ងៃរះព្រាងៗ នៅខេត្តកំពត។ រូបថតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

កុមារមួយចំនួនបោះបង់ការសិក្សាមកជួយប្រមូលអំបិលឳពុកម្ដាយ ដោយសារតែជីវភាពក្រីក្រ

អ្នកស្រីបន្តថា៖«កូនខ្ញុំអាមួយនេះ ថ្នាក់ទី៧ ឈប់រៀន២ឆ្នាំហើយបានមកជួយជំនួស​ដៃជំនួស​ជើងដែរ កូនខ្ញុំស្រួលណាស់រកបានលុយប៉ុន្មានស្រេចតែម៉ែឪឱ្យចាយ ហើយវាឈប់រៀនខ្លួន​ឯងមកជួយការងារ បើធូរធារឱ្យវារៀនដល់ទី១២ ឱ្យវាធ្វើគ្រូ»។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព ឡើងថ្លែងក្នុងវេទិកាសាធារណៈអំពីសំឡេងក្មេងស្រីជនជាតិភាគតិច ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វ៉ា សុភានុត

ក្មេងស្រីជនជាតិភាគតិចនៅតែជួបបញ្ហាក្នុងការសិក្សានិងបញ្ហាប្រឈមផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃ

ក្មេងស្រីជនជាតិដើមភាគតិចចំនួន៤សហគមន៍ បានរៀបរាប់ពីទុក្ខកង្វល់និងបញ្ហាប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីផ្នត់គំនិតសង្គម និងកង្វះសេវាសាធារណៈ ព្រមទាំងកត្តាជីវភាព។
សិស្សថ្នាក់វិទ្យាល័យដើរចេញពីសាលារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សិស្សប្រុសកាន់តែច្រើនប្រឈមនឹងការបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ

រចំ សុខា ជាយុវជនវ័យ ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ កាលពីឆ្នាំមុន។ បច្ចុប្បន្ន សុខា ជួយធ្វើស្រែចម្ការឪពុកម្ដាយនៅស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ខណៈប្អូនៗបួននាក់ផ្សេងទៀតកំពុងនៅសិក្សានៅឡើយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម