សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ទំនប់អាងកន្សែងកំពុងអភិវឌ្ឈស្ថិតនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២ ខែកម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ សុខសាវី)

ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​កន្សែងក្នុងខេត្តបន្ទាយមានជ័យ ទាម​ទារ​ឱ្យអាជ្ញាធរដោះស្រាយសំណង

កំឡុងពេលក្រុមហ៊ុនកំពុងតែមមាញឹកក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយ​ទឹក​ជំនន់​​​ខេត្តបន្ទាយមានជ័យ ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះ​នៅ​ចំណុច​អាង​កន្សែង ដែលខ្លះមិនទទួលបានសំណង និងខ្លះបានអះអាងថាផ្តិតមេដៃទទួលសំណង​ដោយ​​បង្ខំ​ចិត្ត ពួកគាត់នៅបន្តទាមទាឱ្យអាជ្ញាធរជួយដោះស្រាយសំណងសមរម្យ។
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនព្រៃឈើដាក់ញត្តិនៅក្រសួងកសិកម្ម រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

អង្គការសង្គមស៊ីវិលជំរុញឱ្យក្រសួងពាក់ព័ន្ធប្ដេជ្ញាចិត្តការពារបទល្មើសធនធាន​ធម្មជាតិ

លោកនិយាយថា៖«ខ្ញុំចូលដោយសារខ្ញុំមិនខ្លាចអាជ្ញាធរឬអ្នកណាមួយ ដោយសារ​ព្រៃឡង់​គឺជាព្រៃរបស់យើងទាំងអស់គ្នា​មិនមែនជាព្រៃរបស់ក្រសួងបរិស្ថានឬមន្ត្រីណាមួយទេ យើង​មានសិទ្ធិចូលការពារទាំងអស់ ខ្ញុំចូលត្រង់ៗហ្មង»។
កសិករ ជួន ប៊ុនឈឿន កំពុងវែកស្រូវដើម្បីកាយផ្លូវទឹកបង្ហូរចេញពីស្រែ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ

កសិករមួយចំនួននៅខេត្តកណ្តាលបារម្ភមិនមានលុយសងថ្លៃជី និងថ្នាំដោយសារទឹកលិចស្រូវ

កសិករមួយចំនួននៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា ពួកគាត់មិនមានលុយសងថ្លៃជី និងថ្នាំគីមី ដោយសារបញ្ហាទឹកលិចស្រូវរបស់ពួកគាត់ ខណៈគ្រាប់ស្រូវមួយចំនួន​បានខូចទាំងស្រុង និងមួយចំនួនទៀតប្រឈមខូច។​
កសិករកាប់ស្វាយទាំងអស់ក្នុងចម្ការនៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។រូបភាពដោយ៖ អាន វិចិត្រ

ម្ចាស់ចម្ការដែលកាប់ហើយដាំដំណាំថ្មីរត់តាមតម្លៃទីផ្សារធ្លាក់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារ

អ្នកធ្វើការងារផ្នែកលើកស្ទួយវិស័យកសិកម្ម និងម្ចាស់ចម្ការមួយចំនួនលើកឡើងថាសកម្មភាពនៃការកាប់រើចម្ការចាស់ហើយដាំដំណាំថ្មីរត់ទៅតាមតម្លៃទីផ្សារនៅតែបន្តកើតមាន ហើយបានធ្វើឱ្យម្ចាស់ចម្ការខាតបង់ ហើយខ្លះធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលធ្ងន់ធ្ងរពីរាប់ម៉ឺនទៅរាប់សែនដុល្លារ និងខ្លះទៀតសម្រេចទុកដីទំនេរចោលហើយរកមុខរបរថ្មីផ្សេងវិញ។
ប្រជាពលរដ្ឋចូលរួមក្នុងការប្រកួតទាញខ្សែពួរអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។ ខេមបូចា/ ព្រីង សំរាំង

នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យពលរដ្ឋប្រារព្ធពិធីចូលឆ្នាំខ្មែរ តែត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងប្រទេសប្រារព្ធពិធី​អបអរ​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីខកខានប្រារព្ធ​អស់រយៈពេល២ឆ្នាំ​ដោយសារ​តែបញ្ហាកូវីដ-១៩ ប៉ុន្តែលោកស្នើឱ្យពលរដ្ឋទាំងអស់គោរពតាមវិធានការសុខាភិបាលឱ្យបាន ត្រឹមត្រូវ ដើម្បីបញ្ចៀសការឆ្លងទ្រង់ទ្រាយធំបន្ទាប់ពីចូលឆ្នាំហើយ។
ប្រជាពលរដ្ឋចុះឈ្មោះពិនិត្យរោគរបេងក្នុងទិវាពិភពលោកកម្ចាត់រោគរបេង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ឃី សុវុឌ្ឍី

កម្ពុជាប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ខណៈព្យាយាមបញ្ចប់ជំងឺនេះនៅឆ្នាំ២០៣០

កាលពីថ្ងៃទី២៤ ខែមីនា ក្នុងទិវាពិភពលោកកម្ចាត់រោគរបេង មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះនៅខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការសកលយល់ដឹងពីជំងឺរបេង ក្រោមប្រធានបទ «វិនិយោគ បញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត»។
មន្ត្រីអង្គការផ្នែកសុខភាពម្នាក់បានផ្តល់ការពិគ្រោះយោបល់ដល់អ្នកកើតជំងឺរបេងនៅស្រុកលើកដែក ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩

តួលេខ​របស់​មជ្ឈមណ្ឌជាតិ​កំចាត់រោគរបេង និងហង់សិន បានឲ្យ​ដឹង​ថា ​អ្នក​ទទួល​ការ​ព្យាបាល​ជំងឺ​របេង​ក្នុង​ឆ្នាំ​២០២១ បាន​ថយ​ចុះ​ចំនួន​ ២៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ និង​ថា​ការ​ថយ​ចុះ​នេះ​មក​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩​។​
កម្មករក្រុមហ៊ុនរៀបចំដីសម្រាប់ទីតាំងថ្មីដើម្បីដោះដូរជូនដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ការអភិវឌ្ឍព្រលានយន្តហោះខ្នាតធំនៅតែបន្ត ទោះបីមានការប្រឆាំងពីអ្នកស្រុក

គ្រួសារដែលរងផលប៉ះពាល់ ដោយការកសាង​អាកាស​យាន​ដ្ឋាន​ភ្នំពេញដ៏ធំថ្មីមួយ បដិសេធ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​កាន់​ដីថ្មី​ដែលត្រូវបានបែងចែកឱ្យ​ពួកគេ ហើយ​កំពុង​ទាមទារ
ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញទៅរស់នៅតាមដងទន្លេសាប រវាងព្រំប្រទល់ខេត្តកណ្តាលនិងក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកដែលបណ្តេញចេញពីភ្នំពេញអាចរស់នៅរយៈពេលបីឆ្នាំបន្តទៀត

 អ្នកស្រី និយាយថា៖«ពិបាកច្រើនណាស់រកត្រីរកអីអត់បានទេ ពិបាកមែនទែន។ [៣ឆ្នាំ​ក្រោយ]ពេលគេដេញចេញអត់ទាន់ដឹងធ្វើអ្វី ចាំតិចទៀតគិតទៀត»។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម