សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ទិដ្ឋភាពនៃគម្រោងជីកស្តារប្រព័ន្ធរំដោះ និងពង្វាងទឹកកុំឱ្យជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងអនុវត្តក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ)

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយដើម្បីពង្វាងទឹកកុំឱ្យជន់​លិច​រាជធានីភ្នំពេញ និងខេត្តមួយចំនួន

មន្ត្រីជំនាញនៃក្រសួងធនធានទឹក អះអាងថា អាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយធ្វើ​ទំនើបកម្មលើប្រព័ន្ធរំដោះទឹក និងពង្វាងទឹក ដើម្បីបញ្ចៀសការជន់លិច​នៅក្នុងភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៨។
អ្នកភូមិបិទផ្លូវបន្ទាប់ពីទាហានបាញ់ប្រហារ និងបង្កឲ្យបុរសម្នាក់រងរបួស នៅក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកណ្តាល។ រូបភាពថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ដោយ៖លីកាដូ

ទាហានរារាំងអ្នកភូមិមិនឲ្យចូលក្នុងដីមានជម្លោះក្នុងខេត្តកណ្តាល បន្ទាប់ពីពួកគេបដិសេធសំណង

វិវាទដីធ្លីនៅខេត្តកណ្តាល ដែលបានប្រែក្លាយជាអំពើហិង្សាកាលពីឆ្នាំមុន នៅតែស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីប្រជាពលរដ្ឋរាប់សិបគ្រួសារបានបដិសេធសំណងពីក្រសួងការពារជាតិ ហើយទាហានបានបោះជំរុំនៅកន្លែងជម្លោះ ដើម្បីរារាំងពួកគេមិនឱ្យចូល។
ស្ត្រីម្នាក់ឈ្មោះ ឃន ខន អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ធ្ងរដោយការប្រើអំពីហិង្សាពីក្រុមទាហាន។ រូបថតថ្ងៃទី៥ ខែមិនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

តំណាងសហគមន៍បានប្តឹងទាហានពីររូបទៅសាលាដំបូងខេត្តកំពង់ស្ពឺពាក់ព័ន្ធនឹងការប្រើអំពើហិង្សា

តំណាងសហគមន៍ឧត្តមស្រែខ្ពស់ចំនួន៧រូបបានដាក់ពាក្យបណ្ដឹងប្ដឹងទាហាន២នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ​ពីបទប្រើអំពើហិង្សា​ដោយចេតនា​លើ​ពួកគាត់ចំនួនពីរ​ដងកាល​ពីចុង​ខែកុម្ភៈ និងដើមខែមិនានេះ។​
សិស្សនៅសាលាគិរីវ័ន្តក្នុងខេត្តព្រះសីហនុអានសៀវភៅដែលផ្តល់ឲ្យតាមរយៈអង្គការ JRfC-WAfC។ រូបថតផ្តល់ឲ្យ

សាលារៀនប្រមាណ៥៥០ ដែលផ្តល់សេវាអប់រំឥតគិតថ្លៃដោយអង្គការJRfC-WAfCចាប់ផ្តើមបិទទ្វារនៅសប្តាហ៍នេះ

សារ​បង្ហោះ​មួយ​របស់​លោក ប៊ុន សុខា ដែល​ជា​គ្រូបង្រៀន​ម្នាក់​នៅ​សាលារៀន​មួយ​​របស់​អង្គការ​ខាង​លើ​នៅ​ខេត្ត​ប៉ៃសិន​សរសេរ​ថា៖ «បែកទាំងអាល័យ [ហើយ]បន្ទប់រៀននេះលែងមានគ្រូនឹងសិស្សទៀតហើយ។ ១៩ឆ្នាំដើរលើវិថីនេះត្រូវបានបញ្ចប់ដោយគ្មានន័យ»។
សាលាបណ្តុះបណ្តាលភាសាកូរ៉េ អាន់សាន នៅខេត្តកំពង់ឆ្នាំងដែលបានបោកលុយសិក្ខាកាម។ រូបថតកាលពីឆ្នាំ២០២១។ រូបថតផ្តល់ឱ្យដោយអង្គការសង់ត្រាល់

ពលរដ្ឋចាញ់បោកសាលាភាសាកូរ៉េ អាន់សាន រហូតធ្លាក់ខ្លួនជំពាក់បំណុលវណ្ឌក

អ្នកស្រី ធីតា អះអាងថា៖ «តាំងពីចាញ់បោកគេមក ខ្ញុំមានការលំបាកខ្លាំងណាស់ ចង់គិតខ្លីម្ដងៗដែរ តែនឹកឃើញកូន ហើយសុខភាពក៏ដុនដាបទៅពេទ្យរហូត ជីវភាពក៏យ៉ាប់យឺន ណាកូនរៀនដល់តែ២នាក់ ហើយសម័យកូវីដ ខ្ញុំត្បាញហូល និងធ្វើស្រែបន្តិចបន្តួច ឯប្ដីខ្ញុំរត់ Passapp មិនសូវបានទៀត»។
ពលករខ្មែរបម្រើការតាមផ្ទះដែលរងការរំលោភបំពានពីថៅកែម៉ាឡេស៊ី បានមកដល់អាកាសយានដ្ឋានរន្តរជាតិភ្នំពេញ បន្ទាប់ពីមានការជួយសង្គ្រោះឲ្យត្រឡប់មកកម្ពជាវិញដោយស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី។ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

កម្ពុជានឹងបញ្ជូនពលករទៅម៉ាឡេស៊ីជាថ្មី ទោះបីនៅមានការខ្វះខាតយន្ដការដោះស្រាយការរំលោភបំពាន

ក្នុងរយៈពេលប្រាំបួនឆ្នាំ អ្នកស្រីមិនអាចស្វែងរកជំនួយបានទេ។ អ្នកស្រីថា៖ «ខ្ញុំមិនស្គាល់អ្នកណាទេ ហើយរបស់របរខ្ញុំ[លិខិតឆ្លងដែន ឯកសារផ្សេងៗ] ត្រូវថៅកែដកហូត»។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលរិះគន់អាជ្ញាធរដែលប្រើអំពើហិង្សា និងបៀតបៀនរាងកាយស្រី្តកូដករណាហ្គាវើលដ៍

សង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស និងសហជីព រិះគន់អាជ្ញាធរដែលបាន​ប្រើអំពើ​ហិង្សា និងបៀតបៀនផ្លូវភេទលើកូដករជាស្ត្រី ដែលបានចេញ​ធ្វើ​កូដកម្ម​ទាម​ទារសិទ្ធិការងារពីក្រុមហ៊ុនណាហ្គាវើលដ៍។
កូដករណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យពួកគេចូលក្នុងរថយន្តក្រុង ខណៈពេលពួកគេបានត្រឡប់ មកបន្តធ្វើកូដកម្មឡើងវិញក្បែរអគារក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្ម ទោះបីសមត្ថកិច្ចចាប់ពួកគេឱ្យធ្វើចត្តាឡីស័ក

កូដករណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មនៅថ្ងៃអង្គារនេះ ទោះបីសមត្ថកិច្ចរាជធានីភ្នំពេញ​បាន​ចាប់បង្ខំ​ពួកគេរុញចូលរថយន្តក្រុង ដឹកយកទៅ​ធ្វើចត្តាឡីស័កនិងធ្វើតេស្តរកវីរុសកូវីដ-១៩​នៅ​សមាគម​នារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ ក្នុងខណ្ឌ​ព្រែក​​ព្នៅ រាជ​ធានី​ភ្នំ​ពេញ ដោយមិន​បាន​រក​ដំណោះស្រាយជូនពួកគេ។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ស្រែកសុំឲ្យជួយ ខណៈអាជ្ញាធរបង្ខំឲ្យពួកគេចូលក្នុងឡានក្រុងមួយ។ ប៉ូលិសនិងមន្រ្តីដទៃទៀតបានឃុំខ្លួនក្រុមនយោជិតនេះ ស្របពេលពួកគេវិលត្រឡប់មកធ្វើកូដកម្មឡើងវិញក្បែរអគារក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ៦០នាក់ ត្រូវបានឃុំខ្លួនដើម្បីធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើកូដកម្មឡើងវិញ

នៅពេលសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ព្យាយាមធ្វើកូដកម្មឡើងវិញកាលថ្ងៃចន្ទ ប៉ូលិសបានប្រើប្រាស់ហេតុផលសុខភាពសាធារណៈ ដើម្បីឃុំខ្លួនកូដករប្រមាណ ៦០នាក់ ដោយចាប់ខ្លួនពួកគេឡើងរថយន្តក្រុងមួយ និងនាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កនៅជាយរាជធានីភ្នំពេញ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម