សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជម្លោះព្រំដែន

ក្រុម​អ្នក​ជំនាញអាជ្ញាធរជាតិ​ព្រះវិហារ​កំពុង​រៀបចំទល់​ទ្រផ្នែក​មួយ​នៃ​ប្រាសាទ​ នៅថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ២០២៦។ (រូបភាព៖ អាជ្ញាធរជាតិ​ព្រះវិហារ)

ប្រាសាទព្រះវិហារ កំពុង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​យ៉ាងដំណំ​ពី​យោធាថៃ

អាជ្ញាធរជាតិ​ព្រះ​វិហារ ​កំពុងចុះ​​អនុវត្ត​គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដែល​រងការ​ខូចខាត​យ៉ាងដំណំ​ ដោយ​សារ​ការ​វាយ​ប្រហារ​របស់​យោធាថៃ ខណៈ​កម្ពុជា បាន​​ចេញ​មក​បដិសេធ​ជាថ្មីទៀត ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់​យោ​ធា​ថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ សម្រាប់គោលបំណងយោធា។
រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែនថា​ ប្រាសាទតាមាន់ធំ ស្ថិត​ក្នុង​ទឹក​ដីខ្មែរ

រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែនថា​ ប្រាសាទតាមាន់ធំ ស្ថិត​ក្នុង​ទឹក​ដីខ្មែរ

លោក អ៊ិត សុត្ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាន​ចេញ​មុខបញ្ជាក់ជាថ្មី​​ថា​ ប្រាសាទតាមាន់ធំស្ថិត​ក្នុ​ង​ដែន​ដីកម្ពុជា​ទាំង​ស្រុង​ និងថា ​ផែន​ទី​ដែលថៃ​គូស​​ឯក​តោភាគី​ក៏​បង្ហាញ​ថា​ ប្រាសាទបុរាណ​ខ្មែរ​នេះស្ថិតនៅទឹក​ដីខ្មែរ​ដែរ។​ ​ការ​បញ្ជាក់របស់​​​រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែននេះ គឺ​​សំអាង​លើមាត្រដ្ឋាន ១/២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងផែនទីខ្នាត ១/៥០,០០០ ឬផែនទី L7017 របស់ថៃ។ 
ទាហានកម្ពុជាម្នាក់បានរងរបួស ក្នុងខេត្តព្រះវិហារ អំឡុងពេលប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ កាលពីដើមខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា)

យោធិនកម្ពុជាចំនួន៤នាក់បានរងរបួស ដោយសារអម្បែងគ្រាប់ ដែលផ្ទុះនៅពីក្រោយកងកម្លាំងកំពុងដើរល្បាត

យ៉ាងហោចណាស់ យោធិនកម្ពុជាចំនួន៤នាក់បានរងរបួស ដោយសារអម្បែងគ្រាប់ ដែលផ្ទុះនៅពីក្រោយកងកម្លាំងកម្ពុជាកំពុងដើរល្បាត បន្ទាប់ពួកគេបានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃដែលដើរល្បាតនៅម្ខាងទៀតលួសបន្លា នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ចម្ការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី​ សុជាតា លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៦ ខែកក្កដា។
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងទៅ​កាន់​ប្រជា​ពល​រដ្ឋ​ភៀស​សឹក​នៅ​ជំរំបណ្ដោះ​អាសន្ន​ថ្មីក្នុង​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមាន​ជ័យ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៦​។ (SHS Media)

លោក ហ៊ុន សែន លើក​ឡើង​ថា ​ជម្លោះព្រំដែនជា «កំហុស​របស់លោក​» មិនមែន​​ ហ៊ុន ម៉ាណែត ទេ

ប្រមុខ​រដ្ឋស្ដីទី និង​ជា​ប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន មាន​ប្រសាសន៍​ថា ​លោក​គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះប្រជា​ពល​រដ្ឋ​កម្ពុជា​ ដោយសារ​មិន​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​ជម្លោះព្រំដែន​នាពេល​ថ្មីៗ​ជាមួយ​ប្រទេស​ថៃ ដោយ​លោក​អះអាង​ថា មកពី​ការជឿទុកចិត្ត​លើ​ «ទំនាក់ទំនង​ល្អ» ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែល​លោក​ទំនង​ជា​ទទួល​«កំហុស» ជំនួស​​កូន គឺ​លោក ហ៊ុន ម៉ាណែត​។​
ស្ពានអូរជីក ជាប់ព្រំប្រទល់រវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ​ ដែលត្រូវបានយោធាថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំបណ្ដាលឱ្យខូចខាត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ។ (រូបភាព៖ AKP)

ពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ​២នាក់ ជាប់ពន្ធនាគារ៦ឆ្នាំ ពី​បទ​ចារកម្ម ពាក់ព័ន្ធនឹងការថតរូបស្ពានបង្ហោះ

ពលរដ្ឋពីរនាក់រស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ កាលពីខែមុន ពាក់ព័ន្ធនឹងការថតរូបស្ពានមួយកន្លែងដែលជាប់ព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ ដែលក្រោយមកត្រូវបានយោធាថៃបំផ្ទុះដោយការទម្លាក់គ្រាប់បែក។ យោងតាមការផ្សាយលើហ្វេសប៊ុកផេករបស់អង្គការ លីកាដូនៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២៦ ។
រោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជា នៅឈូងសមុទ្រថៃក្នុងខែធ្នូ ឆ្នាំ២០២០។ (KrisEnergy)

កម្ពុជាដាក់ឈ្មោះអ្នកសម្របសម្រួលសម្រាប់ដំណើរការដ៏កម្ររបស់អង្គការសហប្រជាជាតិ ជុំវិញជម្លោះដែនសមុទ្រជាមួយថៃ

មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃទី៤ ខែមិថុនា ថា កម្ពុជាបានតែងតាំងអ្នកជំនាញច្បាប់អន្តរជាតិចំនួនពីររូប ដើម្បីចូលរួមជាមួយរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក្នុងគណៈកម្មការផ្សះផ្សារបស់អង្គការសហប្រជាជាតិ ជុំវិញជម្លោះព្រំដែនសមុទ្រដ៏យូរអង្វែងជាមួយប្រទេស​​ថៃ។
ជន​ភៀស​សឹក​ម្នាក់​ អ្នកស្រី សុខ ហ៊ន មាន​អារម្មណ៍​ក្ដុក​ក្ដួល​​ពេល​រំឭក​ដល់​សកម្មភាព​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​អ្នកស្រី​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន​ ណារីម​)​

ជនភៀស​សឹក​បាន​ទទួល​​ផ្ទះ​​ថ្មី​ តែ​ឱកាស​រក​​ចំណូល​​ចិញ្ចឹម​ជីវិត​​នៅ​​​​មាន​កម្រិត​

បន្ទាយមានជ័យ, ស្រុក​ស្វាយចេក៖ ប្រជា​ពល​រដ្ឋ​ដែល​ជា​ជន​ភៀស​សឹកពី​ជម្លោះព្រំ​ដែន​រាប់​ពាន់​គ្រួសារ​​បាន​ចាកចេញពី​ជំរំ​តង់​មក​នៅ​ផ្ទះ​ដែល​រដ្ឋាភិបាលបាន​ផ្ដល់​ជូន។ ​ទន្ទឹម​នឹង​បាន​ផ្ទះ​ថ្មី​ស្នាក់​នៅ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​ទី​តាំង​រស់​នៅ​ថ្មី​​បាន​កែ​ប្រែ​ជីវភាព​របស់​ពូក​គាត់បាន​តិច​តួច​នៅ​ឡើយ​។​
ប្រាសាទតាមាន់ធំដែលមានទីតាំងនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែលបង្ហោះដោយមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ ២០២០។

ក្រសួងវប្បធម៌កម្ពុជា តវ៉ា និងបដិសេធដាច់ខាតចំពោះភាគីថៃក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ក្នុងបញ្ជីជាតិបុរាណស្ថានថៃ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់ភាគីថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌កម្ពុជា ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ក្រុមបច្ចេកទេសចម្រុះរបស់កម្ពុជា និងថៃ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបថត៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)

យោធាថៃសាងសង់របងថ្មចាក់បេតុងថ្មី តាមបណ្តោយព្រំដែនចន្ទបុរី-បាត់ដំបង

យោធាថៃកំពុងសាងសង់របងព្រំដែនចាក់បេតុងថ្មនៅខេត្តចន្ទបុរី ក្នុងទឹកដីថៃ ដែលជាប់ព្រំដែននឹងខេត្តបាត់ដំបងរបស់កម្ពុជា ដែលសកម្មភាពនេះត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា ជាការងាកចេញពីស្មារតីកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង និងឆ្ពោះទៅរកការអនុវត្តគោលនយោបាយបែបឯកតោភាគី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម