សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជម្លោះព្រំដែន

ជន​ភៀស​សឹក​ម្នាក់​ អ្នកស្រី សុខ ហ៊ន មាន​អារម្មណ៍​ក្ដុក​ក្ដួល​​ពេល​រំឭក​ដល់​សកម្មភាព​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​អ្នកស្រី​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ រូបភាពថតនៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ឃួន​ ណារីម​)​

មួយឆ្នាំក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ផលប៉ះពាល់នៅតែបន្តមាន

ថ្ងៃសុក្រ ទី២៤ ខែកក្កដា ជាខួបគម្រប់មួយឆ្នាំនៃការប៉ះទង្គិចជុំទីមួយនៅតាមព្រំដែនរវាងកម្ពុជា និងថៃ បាន​ផ្ទុះឡើង។ ទោះ​បីជា​បទឈប់​បាញ់ដែលបានព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៥ នៅតែត្រូវបាន​អនុវត្ត​ក៏ដោយ ក្រុមអ្នកវិភាគ​បាន​លើកឡើងថា ផលប៉ះពាល់នៃជម្លោះនេះ​នៅតែបន្តកើតមាន​ចំពោះជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ច។
ប្រជាពល​រដ្ឋ​ភៀស​សឹក​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​មួយ​កន្លែង​ក្នុង​ស្រុក​ស្រីស្នំ​ ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២៥​។ (ខេមបូចា/ព្រីង សំរាង)

អង្គការ​អន្តរជាតិ និង​អ្នកជំនួញធំៗលើកឡើងពី​បញ្ហាព្រំដែន​ដាក់សម្ពាធដល់សេដ្ឋកិច្ច និងជនភៀសសឹក

អង្គការ​យូនីសេហ្វ និង​ក្រុម​អ្នក​ជំនួញ​ធំៗ​បានព្រមាន​ថា ​ភាព​មិន​ប្រាកដ​ប្រជា​នៅ​តំបន់​ព្រំ​ដែន​កម្ពុជា​-ថៃ កំពុង​រំខាន​ដល់​ពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និង​ខ្សែច្រវ៉ាក់ផលិត​កម្ម ខណៈ​ ជនភៀសសឹក​​ដែល​មិន​ទាន់​អាច​វិល​ទៅ​កាន់​លំនៅឋាន​វិញ​បាន​ត្រូវ​ការជាចាំ​បាច់​នូវ​ជំនួយ​មនុស្ស​ធម៌​។​
ជំរំនៅវត្តមួយក្នុងខេត្តបន្ទាយមានជ័យ ផ្តល់ជាជម្រកដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានជម្លៀសចេញពីភូមិមានជម្លោះជាមួយថៃ។ រូបថតថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ (ខេមបូចា/ Coby Hobbs)

ពលរដ្ឋរាប់ពាន់នាក់នៅបន្ទាយមានជ័យ នៅតែមិនទាន់ដឹងច្បាស់ពីផែនការលំនៅឋានបណ្តោះអាសន្ន

បន្ទាយមានជ័យ៖ ពលរដ្ឋប្រមាណ ១០ ០០០ នាក់ ដែលត្រូវបានជម្លៀសចេញពីភូមិជាច្រើនដែលជាចំណុចក្តៅនៃការប៉ះទង្គិចព្រំដែនជាមួយថៃកាលពីខែធ្នូ បានបញ្ជាក់ថា ពួកគេនៅតែមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីពេលវេលាដែលអាចផ្លាស់ទៅកាន់លំនៅឋានបណ្តោះអាសន្នដែលរដ្ឋាភិបាលបានគ្រោងទុកនៅឡើយទេ។
រូបភាពគ្រាប់មិនទាន់ផ្ទុះ ដែលហ្វេសប៊ុកផេករបស់អាជ្ញាធរមីនបានផុសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

អាជ្ញាធរមីន៖ ពលរដ្ឋភៀសសឹកប្រមាណ​៣០ម៉ឺននាក់ ទទួលការអប់រំផ្សព្វផ្សាយពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ពលរដ្ឋភៀសសឹកប្រមាណ​៣០ម៉ឺននាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់អាជ្ញាធរមីន។
រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងទីប្រឹក្សាក្រសួងការបរទេសថៃលោក ប្រាសាស​ ប្រាសាសវិនិច្ឆ័យ ចុះហត្ថលេខាលើលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ  នាថ្ងៃអាទិត្យ បន្ទាប់ពីការប្រជុំចំនួនពីរថ្ងៃនារាជធានីភ្នំពេញ ។ (រូបថត/ AKP)

ថៃស្នើលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន​គោក​កម្ពុជា-ថៃ

ភាគីថៃស្នើលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBC ភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈនាពេលខាងមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
អ្នកសារព័ត៌មានម្នាក់ថតរូបកុងតឺន័រ និងបន្លាលួសដែលដាក់ដោយកងកម្លាំងថៃនៅភូមិមួយតាមបណ្ដោយព្រំដែនដែលកម្ពុជាថាជាតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ (ខេមបូចា/យ៉ន សូវៀត)

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាប្រើប្រាស់«គ្រប់មធ្យោបាយ​» ផ្លូវច្បាប់ ខណៈកងកម្លាំងថៃកាន់កាប់តំបន់មានជម្លោះ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កម្ពុជានឹងប្រើប្រាស់«គ្រប់មធ្យោបាយ» ដែលរួមមានទាំងផ្លូវច្បាប់ និងការទូត ដើម្បីការពារទឹកដីរបស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា«ការកាន់កាប់ដោយខុសច្បាប់»លើតំបន់ប្រមាណ ១៤កន្លែងតាមបណ្តោយព្រំដែនរបស់កម្ពុជាដោយកងកម្លាំងថៃ។
កុមារភៀសសឹកកំពុងសិក្សានៅសាលាបណ្តោះអាសន្នក្នុងវត្តមួយនាស្រុកក្រឡាញ់ ខេត្តសៀមរាប ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ជម្លោះព្រំដែនបានធ្វើឱ្យប៉ះពាល់ដល់ការអប់រំ និងកុមារភាព​របស់កុមារកម្ពុជារាប់ពាន់នាក់

ត្រឹមដើមខែមករា ឆ្នាំ២០២៦ ជម្លោះជិតមួយខែតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យពលរដ្ឋខ្មែរជាង ៦៤០ ០០០នាក់ ផ្លាស់ទីលំនៅ ដោយបង្ខំឱ្យគ្រួសារជាច្រើនត្រូវភៀសខ្លួនទៅរស់នៅក្នុងវត្តអារាម តង់ស្នាក់នៅបណ្ដោះអាសន្ននិងទីជំរំភៀសសឹកផ្សេងៗទៀតដែលនៅឆ្ងាយពីផ្ទះរបស់ពួកគេ។ ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺកុមារ ដែលការអប់រំ និងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ ត្រូវបានរំខានយ៉ាងខ្លាំងដោយជម្លោះនេះ។
ទាហានកម្ពុជាម្នាក់បានរងរបួស ក្នុងខេត្តព្រះវិហារ អំឡុងពេលប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ កាលពីដើមខែធ្នូ ឆ្នាំ២០២៥។ (ខេមបូចា)

កងកម្លាំងកម្ពុជាចំនួនពីរនាក់បានរបួសធ្ងន់ និងស្រាល ដោយសារផ្ទុះគ្រាប់ នៅខេត្តព្រះវិហារ

យ៉ាងហោចណាស់ កងកម្លាំងកម្ពុជាចំនួនពីរនាក់បានរបួសធ្ងន់និងស្រាល ដោយសារផ្ទុះគ្រាប់ចេញពីគំនរសំរាម ខណៈកងកម្លាំងកម្ពុជាកំពុងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យកម្ពុជា នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ ហើយពួកគេត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើង។  
ប្រជាជន​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ស្នាក់​នៅ​ក្នុង​ជំរំ​​ក្នុង​វត្ត​មួយ​ ក្នុង​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ថ្ងៃទី 2៦ ខែធ្នូ ឆ្នាំ 2025។ (ខេមបូចា/ព្រីង សំរាំង)

សញ្ញានៃដំណោះស្រាយទៅលើផលប៉ះពាល់ជម្លោះព្រំដែនត្រូវបានបង្ហើបឡើង ប៉ុន្តែពលរដ្ឋនៅតែទន្ទឹងរង់ចាំការដោះស្រាយ

ការ​ប៉ះ​ទង្គិច​ព្រំដែន​កម្ពុជា​ថៃ​បាន​បញ្ចប់​ហើយ ប៉ុន្តែ​ផលប៉ះពាល់​ដែល​​បន្សល់ទុ​ក​បាន​​ផ្តល់​នូវក្តីបារម្ភសម្រាប់កម្ពុជា។ បញ្ហាទាំងនេះបង្កឱ្យរដ្ឋាភិបាលចាប់ផ្តើមគិតគូរពីដំណោះស្រាយជាបណ្តើរៗ ប៉ុន្តែគេមិនទាន់ឃើញមានដំណោះស្រាយជាក់លាក់នៅឡើយទេ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម