
ចិនផ្ដល់ជំនួយដល់កម្ពុជាក្នុងកិច្ចការប្រឆាំងនឹងព័ត៌មានក្លែងក្លាយជុំទីពីរ
ក្រសួងព័ត៌មានបានសម្ពោធដាក់ឲ្យអនុវត្តគម្រោង«យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ»វគ្គ២ ដែលមានការគាំទ្រថវិកាពីរដ្ឋាភិបាលចិន ក្រោយយុទ្ធនាការវគ្គមួយបានបញ្ចប់ និងចំណាយថវិកាអស់១,៧លានដុល្លារអាមេរិក។ អ្នកវិភាគលើកឡើងថាជំនួយនេះបានឆ្លុះបញ្ចាំងពីការចូលរួមរបស់ចិនក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់កម្ពុជា។












