
ស្រូវជិត២០ម៉ឺនហិកតារងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ខណៈស្រូវប្រាំងមានតម្លៃល្អ
លោក ផល សម្បត្តិ កសិករនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ស្រូវជិត៣ហិកតារបស់លោកក្នុងចំណោមស្រូវជិត២០ម៉ឺនហិកតារបស់កសិករផ្សេងទៀត នៅតាមបណ្តាខេត្តចំនួន៨ បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតដែលអូសបន្លាយអស់រយៈពេលប្រមាណ៣ខែមកនេះ ខណៈស្រូវប្រាំងនៅដើមរដូវនេះ លក់បានតម្លៃល្អដល់ជាង ១ ០០០ រៀលក្នុង១គីឡូក្រាម ដោយសារបរិមាណទិន្នផលស្រូវធ្លាក់ចុះ។












