សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ព័ត៌មានជាតិ

សិស្សសាលាវត្តរាជបូណ៌ធ្វើបទបង្ហាញតាមរយ:កម្មវិធី Canva ផ្តោតទៅលើ( Present with ease)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។(រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)

កម្មវិធីសិក្សា​សាលារៀនជំនាន់ថ្មីនឹងត្រូវដាក់​បញ្ចូល​នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា តាម​សាលា​មួយចំនួន

ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវ​គោលដៅបញ្ចូលកម្មវិធីសិក្សា​សាលារៀនជំនាន់​ថ្មី​នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅ​តាម​សាលា​គោល​ដៅ​មួយ​ចំនួន​​នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៦-២០២៧ ​ខាង​មុខ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើកំណែទម្រង់ និងធ្វើ​ទំនើប​កម្ម​វិស័យអប់រំ ដើម្បី​បង្កើន​​ការ​រៀន​មុខវិជ្ជា​បច្ចេកវិទ្យា ​និង​វិទ្យាសាស្ត្រ​។
ក្រុមបច្ចេកទេសចម្រុះរបស់កម្ពុជា និងថៃ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបថត៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)

យោធាថៃសាងសង់របងថ្មចាក់បេតុងថ្មី តាមបណ្តោយព្រំដែនចន្ទបុរី-បាត់ដំបង

យោធាថៃកំពុងសាងសង់របងព្រំដែនចាក់បេតុងថ្មនៅខេត្តចន្ទបុរី ក្នុងទឹកដីថៃ ដែលជាប់ព្រំដែននឹងខេត្តបាត់ដំបងរបស់កម្ពុជា ដែលសកម្មភាពនេះត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា ជាការងាកចេញពីស្មារតីកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង និងឆ្ពោះទៅរកការអនុវត្តគោលនយោបាយបែបឯកតោភាគី។
ពលករ​ខ្មែរ​ចំណាក​ស្រុក​​ត្រឡប់​មក​ផ្ទះវិញ​តាម​ច្រក​ព្រំដែន​បាន​ឡែម ក្នុង​ខេត្ត​បាត់​ដំ​បង​ កាល​ពី​ដើម​ខែ​​សីហា ឆ្នាំ​២០២៥។ (រូបភាព​៖ រួន រី /HaRDstories)

ពលករកម្ពុជា​​ចាក​ចេញ​ពី​ប្រទេសថៃ​​​ អំឡុងពេល​មាន​​ជម្លោះព្រំដែន ឥឡូវ​​បំ​ណុលកំពុងជំរុញ​ពួកគេឱ្យ​ត្រឡប់ទៅ​វិញ

ពលករ​ខ្មែររាប់សែន​នាក់បានវិល​ត្រឡប់មក​ផ្ទះវិញ អំឡុងពេល​មាន​ជម្លោះ​ព្រំដែនជាមួយប្រទេសថៃ។ ឥឡូវនេះ បំណុលមីក្រូហិរញ្ញវត្ថុកាន់​​តែ​ធ្ងន់​ធ្ងរទៅ​​​ និងមិន​សូវ​មាន​ការ​ងារ​ធ្វើ​បង្ខំឱ្យពួកគេ​ត្រឡប់ទៅ​វិញ។
អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន និងលោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ។ (រូបភាព៖ ហ្វេសប៊ុក លោក នួន ផារ័ត្ន)

អាជ្ញាធរខេត្តកំពង់ធំ​ បានឃាត់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានក្នុងតំបន់ព្រៃឡង់ នៅដើមឆ្នាំ២០២៦

គិតត្រឹមដើមឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ធំបានកសាងសំណុំរឿងចំនួន៧ ដោយមានការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានក្នុងតបន់ព្រៃឡង់។ យោងតាមអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានលើកឡើងក្នុងហ្វេសប៊ុក​របស់លោកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
តំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតចិន និងក្រុមសង្គមស៊ីវិល ចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងវិនិយោគរបស់ចិន។ រូបថត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលជំរុញឱ្យមានការត្រួតពិនិត្យតឹងរ៉ឹងជាងមុនលើគម្រោងដែលវិនិយោគដោយក្រុមហ៊ុនចិន

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាននិងសង្គមឱ្យបានតឹងរ៉ឹងបន្ថែមទៀតចំពោះគម្រោងធំៗដែលវិនិយោគដោយចិន ក្នុងសិក្ខាសាលាមួយដែលបានការចូលរួមពីមន្ត្រីរដ្ឋាភិបាល តំណាងស្ថានទូតចិន និងសហគមន៍ដែលរងផលប៉ះពាល់។
អតីតទីស្នាក់ការកណ្ដាលរបស់ហួយវ័ន ផេ ម.ក (Huione Pay PLC.) នៅរាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ (ខេមបូចា/ព្រីង សំរាំង)

លោក ហ៊ុន តូ ទទួលស្គាល់ថាធ្លាប់មានភាគហ៊ុននៅហួយវ័ន ផេ ប៉ុន្តែបដិសេធការពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមហ៊ុននេះ

លោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់កាលពីថ្ងៃពុធថាកន្លងមកលោកមានភាគហ៊ុន៣០% នៅក្នុងក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ ហួយវ័ន ផេ (Huione Pay) ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅពិតមែន ប៉ុន្តែលោកបដិសេធថាមិនបានពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុននោះឡើយ ទោះបីជាកំណត់ត្រាផ្លូវការបង្ហាញថាលោកជានាយកម្នាក់ក៏ដោយ។
គ្រឿងចក្របូមប្រេងនៅឈូងសមុទ្រថៃដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២០។ (រូបភាព៖ ក្រុមហ៊ុន KrisEnergy)

ថៃសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់ជាមួយកម្ពុជា​នៅដែន​សមុទ្រ​ត្រួត​ស៊ីគ្នា

កាល​ពី​ថ្ងៃអង្គារ​ រដ្ឋាភិបាល​ថៃ​បាន​សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជា​​​​ ក្នុង​ដែន​សមុទ្រត្រួតស៊ីគ្នា ដោយ​​មិនមានការ​យល់​ព្រម​ពីភាគីកម្ពុជា​នោះទេ ហើយ​ការ​ដក​ខ្លួន​របស់​ថៃ​ក៏​បាន​ទាញ​ស្ថានការណ៍​រវាងប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​ក្រោយ​ពី​បាន​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​កាលពី​ឆ្នាំ​មុន​។​
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងរយ៉លើ ឈរពីមុខស្លាកសញ្ញាសហគមន៍មួយនៅក្នុងព្រៃសហគមន៍។ សហគមន៍កំពុងស្វែងរកការទទួលបានកម្មសិទ្ធិស្របច្បាប់លើដីនេះតាមរយៈបណ្ណកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិច។ រូបភាពថតនៅ ខែសីហា ឆ្នាំ២០២៥។ (អ៊ឺង ស៊ា)

ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅរយ៉លើបារម្ភពីគម្រោងREDD+ ដោយសារខ្វះការពិគ្រោះយោបល់

លោក​បានលើកឡើង​ថា៖ «យើង​អាច​លក់​គោ លក់​ក្របី​របស់​យើង​បាន ប៉ុន្តែ​យើង​មិន​អាចលក់​ដី​របស់​យើង​ទេ។ ប្រសិនបើ​យើង​កាត់​ដី​នោះ​ទៅ​ឲ្យ​ឯកជន​ធ្វើ​ជា​បណ្ណ​កម្មសិទ្ធិ​រៀងៗ​ខ្លួន​ពី ៥ ទៅ ១០ ហិកតា នោះ​នឹង​គ្មាន​អ្វី​សល់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដើម្បី​អនុវត្ត​ការ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​តាម​បែប​ប្រពៃណី​នោះ​ទេ»។
អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋាភិបាលបានពិភាក្សាអំពីបរិយាកាសការងារសម្រាប់អ្នករាយការណ៍ព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានស្ត្រី ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។(ខេមបូចា/ព្រីង សំរាំង)

អ្នកសារព័ត៌មានបង្ហាញកង្វល់ចំពោះច្បាប់ប្រព័ន្ធផ្សព្វផ្សាយដែលតឹងរ៉ឹង​ជាងមុន ក្នុងទិវាសេរីភាពសារព័ត៌មាន

ឧបសគ្គផ្នែកបទប្បញ្ញត្តិនៅតែជាបញ្ហាប្រឈមចម្បងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នេះបើតាមការលើកឡើងរបស់អ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធមុនទិវាសេរីភាពសារព័ត៌មានពិភពលោក។

ព័ត៌មានថ្មី

អត្ថបទពេញនិយម