សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គណនេយ្យភាពសង្គម

ទិដ្ឋភាពនៃបរិវេណសាលាដំបូងរាជធានីភ្នំពេញ។ រូបថតកាលពីខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ពលរដ្ឋ​បឹង​តាមោក​​ប្រឈម​នឹង​ជាប់​ពន្ធនាគារ បើគ្មានប្រាក់បង់ពិន័យតាមបង្គាប់តុលាការ

អតីតប្រជាសហគមន៍បឹងតាមោក លោក ស៊ា សម្បត្តិ និង​លោក ស៊ួន សៅ កំពុង​ប្រឈម​នឹង​ការ​គំរាម​ចាប់​ខ្លួនបើគ្មានប្រាក់បង់ពិន័យ​ចំនួនមួយ​លាន​រៀលឱ្យបានមុន​ថ្ងៃ​ទី ២២ ខែ​មេសា ក្រោយពីតុលាការ​កំពូល​បាន​ច្រាន​ចោល​បណ្តឹង​សាទុក្ខ​របស់ពួកគេកាលពី​ឆ្នាំ​មុន​។
ស្រ្តីកសិករប្រមូលផលម្ទេសនៅចម្ការរបស់គាត់។ (Cambodia Harvest)

ក្រុមអ្នកជំនាញផ្តើមគំនិត ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារ

ស្ត្រីអ្នកជំនាញ និងមានភាពច្នៃប្រឌិតមួយក្រុមក្នុងវិស័យចំណីអាហារ និងកសិកម្មនៅកម្ពុជាបានពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនានានៃការបង្កើតបណ្តាញគាំទ្រ និងផ្សព្វផ្សាយផលិតផលកសិកម្ម នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើងដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
សិស្សវិទ្យាល័យដើរចេញពីសាលាមួយនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ព្រីង សំរាំង)

ធនាគារពិភពលោកផ្តល់ថវិកាបន្ថែមចំនួន៧៩,៥លានដុល្លារដើម្បីបង្កើនគុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានអនុម័តថវិកាបន្ថែមចំនួន ៧៩,៥ លានដុល្លារ ដើម្បីបង្កើនគុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា។ មូលនិធិនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់សាលារៀនជាង ១៥០០ នៅទូទាំងប្រទេស ដោយផ្តោតលើការផ្តល់លទ្ធភាពទទួលបានការអប់រំដល់កុមារដែលជួបការលំបាក គ្រួសារក្រីក្រ និងជនមានពិការភាព។
សិស្សថ្នាក់ទី៣ នៅក្នុងថ្នាក់រៀននៅសាលាមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ក្រសួង​អប់​រំ​ដាក់​ឱ្យ​ដំណើរ​ការ​កញ្ចប់អំណានថ្នាក់ទី៣ ដើម្បីបង្កើនជំនាញអាន

ក្រសួងអប់រំ យុវជន និងកីឡា​ ​​​​​បាន​​ដា​ក់​ឱ្យ​ដំ​ណើរ​កា​រ​​ក​ញ្ច​ប់​អំ​ណា​ន​ដំ​បូ​ងថ្នា​ក់​ទី​៣​ ​​ក្រោ​ម​ក​ម្ម​​វិ​ធី កុមាររៀន កុមារចេះ​ ដើម្បីបង្កើន​ជំនាញ​មូលដ្ឋាន​ដល់​​សិស្សថ្នាក់ទី៣ ក្នុងដំណើរសិក្សារបស់ពួកគេ។
ប្រឡាយអូរត្រែង រងការបំពុលទឹកដោយសាររោងចក្រកែច្នៃស្វាយបញ្ចេញទឹកកខ្វក់ចូល ដែលបានធ្វើឲ្យត្រីជាច្រើនងាប់កាលពីដើមខែឧសភា។ រូបភាពថតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ហ៊ែល កំសាន)

រោងចក្រ​​កែច្នៃ​ស្វាយ​ក្នុង​ខេត្ត​បាត់ដំបងរងការព្រមាន​រឿង​បញ្ចេញ​ទឹក​កខ្វក់ចូល​ក្នុង​ប្រឡាយ​

អាជ្ញាធរ​ខេត្ត​បាត់​ដំបង​បាន​ចេញ​លិខិត​ព្រមាន​មួយ​ទៅ​កាន់​ម្ចាស់​រោង​ចក្រ​​កែច្នៃស្វាយ​ជា​ជន​ជាតិ​ចិន​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បញ្ចេញ​ទឹក​កខ្វក់​ចូល​ក្នុង​ប្រឡាយ​អូរត្រែង ក្នុង​ភូមិ​ស្វាយស ឃុំ​អូរត្រែង ស្រុក​រតនមណ្ឌល​។​​
ប្រជាពលរដ្ឋបើកម៉ូតូកាត់មុខវិទ្យាល័យជាស៊ីមឈូកវ៉ា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា)

ក្រ​សួង​អប់​រំបើកការ​ស៊ើបអង្កេតនាយកសាលាឈូកវ៉ា ក្រោយពីមានការតវ៉ាពីគ្រូនិងសិស្ស

គ្រូបង្រៀន និង​សិស្ស​ប្រមាណជា​២០០​នាក់​នៅ​វិទ្យាល័យ​ជាស៊ីមឈូកវ៉ា ក្នុងខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ទាម​ទារ​ឲ្យ​ដក​នាយក​វិទ្យាល័យ​មួយ​នេះ ​ចេញ​ពី​តំណែង​ដោយ​​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ប្រាស់​ថវិកា​របស់​សាលា​មិន​ត្រឹម​ត្រូវ និង​ខ្វះភាព​ជា​អ្នក​ដឹក​នាំ​។​
បន្ទប់ពិគ្រោះយោបល់កុមារមេត្រីនៅសាលារៀនមួយកន្លែងក្នុងខេត្តកំពង់ចាម។ (រូបភាព៖ Save the Children)

បន្ទប់ពិគ្រោះយោបល់កុមារមេត្រីចំនួនប្រាំនៅខេត្តកំពង់ចាម នឹងផ្ដល់កន្លែងសុវត្ថិភាពសម្រាប់កុមារនិយាយរឿងក្នុងចិត្ត

ដើម្បី​ធានា​សុវត្ថិភាព និង​ឯកជន​ភាព​ដល់​កុមារ​ក្នុង​ការ​ពិភាក្សា​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​លើ​ពួក​គេ អង្គការ​ Save the Children ប្រចាំ​កម្ពុជា និង​ក្រ​សួង​អប់​រំ បាន​បង្កើត​ជា​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​ចំនួន​ប្រាំ​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​។
អេស្កាវ៉ាទ័រជីកដីដាក់បំពង់ទឹកនៅភូមិប៉ប្រកខាងជើង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (រូបភាពផ្តល់ឲ្យ)

នៅទីបំផុត ប្រជាពលរដ្ឋប្រមាណ៩០គ្រួសារនៅ​ភូមិប៉ប្រកក្នុងរាជធានីភ្នំពេញ នឹងមានទឹកស្អាតប្រើប្រាស់

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅ​ភូមិប៉ប្រ​កខាងជើងក្នុងរាជធានីភ្នំពេញ នឹងមានទឹកស្អាតប្រើប្រាស់ពេញ​២៤ម៉ោង នៅពេល​​ដែល​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) តភ្ជាប់បំពង់ទឹករួច​រាល់​ទាំងស្រុង។ អ្នកភូមិអន្ទះសារចង់មានទឹកស្អាតប្រើ​ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីពួកគាត់​បានស្នើសុំរដ្ឋាករទឹកស្វយ័ត​​ក្រុងភ្នំពេញ​ជាច្រើនលើ​ក​។
តំណាងសហគមន៍ដីថ្មី ភូមិប៉ប្រកតាមបណ្តោយផ្លូវរថភ្លើង ប្រមូលផ្តុំគ្នានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសាកសួរអំពីការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកទៅសហគមន៍របស់ពួកគាត់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

រយៈពេលបួនខែបន្ទាប់ពីដាក់ញត្តិទៅរដ្ឋាករទឹកក្រុងភ្នំពេញ អ្នកភូមិនៅតំបន់ផ្លូវរថភ្លើងអំពាវនាវសុំទឹកស្អាតម្តងទៀត

ប្រជាពលរដ្ឋជិត៥០នាក់មកពីភូមិប៉ប្រក​ខាងជើងបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បន្ទាប់ពីរង់ចាំរយៈពេលបួនខែ នៃការយល់ព្រមពីរដ្ឋាករ​ទឹក​ថានឹងផ្គត់ផ្គង់ទឹក​ទៅ​តំបន់នោះ។ ខណៈប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងភ្នំពេញ នៅតែបន្តរង់ចាំរដ្ឋាករ​ទឹកតភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកស្អាត​នោះ ពួកគាត់និយាយថា ពួកគាត់កំពុង​ដោះ​ស្រាយ​​​បញ្ហាអនាម័យនិងបញ្ហា​សុខភាព ហើយកំពុងជួបការលំបាកក្នុងការចំណាយទិញ​ទឹកពីអ្នក​ផ្គត់ផ្គង់ឯកជន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម