
ក្រោយសង្គ្រាមព្រំដែន តំបន់វាលវែងចាប់ផ្តើមមានភ្ញៀវទេសចរឡើងវិញ ផ្តល់ក្តីសង្ឃឹមដល់អាជីវករបន្តមុខរបរ
ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារភ្ញៀវទេសចរមានការព្រួយបារម្ភអំពីសុវត្ថិភាព និងហានិភ័យពីការប្រយុទ្ធគ្នានៅតំបន់ក្បែរព្រំដែន ហើយលែងហ៊ានទៅលេងកម្សាន្តនៅតំបន់នោះទៀត ប៉ុន្តែបច្ចុប្បន្ន វិស័យទេសចរណ៍ធម្មជាតិនៅវាលវែង ចាប់ផ្តើមងើបឡើងវិញហើយ។












